Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង ប៉េងប៉ោង ជំងឺទឹកនោមប្រៃធ្វើទុក្ខខ្លាំង ត្រៀមចេញទៅព្យាបាលក្រៅប្រទេស

បានផុស

នៅ

តារា​កំប្លែង និង​សម្ដែង អ្នកនាង មឿន និមល ហៅ ប៉េងប៉ោង មុន​នេះ បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល ចាប់អារម្មណ៍​គ្រប់គ្នា បន្ទាប់ពី​តារា​កំប្លែង​រូប​នេះ ទម្លាយ​ពី​អាការ​ជំងឺ​ទឹកនោមប្រៃ​កាន់តែ​ធ្វើទុក្ខ​ខ្លាំង​លើ​រូប​នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​បើ​តាម​ការ​កត់សម្គាល់ តារា​កំប្លែង​អ្នកនាង ប៉េងប៉ោង មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​មាន​សុខភាព​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​បញ្ហា​ជំងឺ​ធ្វើទុក្ខ​ជា​បន្តបន្ទាប់ ខណៈ​ថ្មីៗ​នេះ ក៏​ស្រាប់តែ​លេច​ឡើង​អាការ​ជំងឺ​ទឹកនោមប្រៃ​គួរ​ឲ្យ​ព្រួយបារម្ភ​ទៀត​ផង។ ជំងឺ​ទឹកនោម​ប្រៃ​នេះ បាន​ធ្វើទុក្ខ​មក​លើ​អ្នកនាង ប៉េងប៉ោង ដូចជា​មាន​សភាព​ហើម​ជើង និង​ធ្វើទុក្ខ​នៅ​ក្នុង​ខ្លួនប្រាណ​យ៉ាង​ពិបាក​ទៀត​ផង។

អ្នកនាង ប៉េងប៉ោង បាន​បញ្ជាក់​ថា បន្ទាប់ពី​ពិសា​របស់​គ្រូពេទ្យ​ម្នាក់​រួចមក ក៏​ស្រាប់​តែ​មាន​អាការ​ធ្វើទុក្ខ​ខ្លាំង​នៅ​លើ​ខ្លួនប្រាណ ហើយ​ក៏​ទៅ​ពិនិត្យ​ម្តង​ទៀត​រក​ឃើញ​ថា ខ្លួន​មាន​ជំងឺ​ទឹកនោមប្រៃ​ដែល​បណ្តាល​ឲ្យ​ឈាម​ឡើង​ខ្លាំង​ទៀត​ផង។ ក្នុង​នោះ​អ្នកនាង ក៏​ត្រូវ​បាន​អ្នក​ស្គាល់​ជំរុញ​ឲ្យ​ចេញ​ទៅ​ព្យាបាល​បន្ទាន់​នៅ​ប្រទេស​ក្រៅ​ឆាប់ៗ ខាងមុខ​ទៀត​ផង។

អ្នកនាង ប៉េងប៉ោង ក៏បាន​បង្ហោះ​ខ្លឹមសារ​ខ្លី​ដោយ​ត្អូញត្អែរ​ពី​ការ​ឈឺចាប់​របស់​ខ្លួន​ដូច្នេះ​ថា «ឱ​…!​ជើង​អើយ ខ្ញុំ​ហត់ និង​ឈឺ​ខ្លាំង​ណាស់ ពុក​អើយ​…»។ បន្ទាប់ពី​បាន​ឃើញ​បែបនេះ ក៏​មាន​អ្នក​គាំទ្រ ព្រម​ទាំង​អ្នក​សិល្បៈ​មួយ​ចំនួន​បង្ហាញ​ក្តី​អាណិត និង​ជូនពរ​ឲ្យ​អ្នកនាង ប៉េងប៉ោង ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​គ្រប់ៗ គ្នា។

គួរ​បញ្ជាក់​ថា តារា​កំប្លែង និង​សម្តែង អ្នកនាង ប៉េងប៉ោង កន្លងមក​ត្រូវ​បាន​អ្នកគាំទ្រ​មើល​ឃើញ​ថា អ្នកនាង​គឺជា​សិល្ប​ការិនី​មួយ​រូប​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ហេតុផល​នេះ​ហើយ ទើប​អ្នកនាង ប៉េងប៉ោង ក្តាប់​បាន​ទីផ្សារ​សិល្បៈ​ច្រើន​គួរសម​នា​ពេល​កន្លងមក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម