Connect with us

ជីវិតកម្សាន្ដ

ណា សាឌី ៖ ទោះបីខ្ញុំជាកូនកាត់ថៃ ប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌

បានផុស

នៅ

តារា​កូន​កាត់​កញ្ញា ណា សាឌី បាន​ចេញ​មក​ប្រកាស​ជំហរ​របស់​ខ្លួន​ថា​ «ទោះ​បី​ខ្ញុំ​ជា​កូន​កាត់​ខ្មែរ-ថៃ ក៏​ពិត​មែន​ប៉ុន្តែ​ខ្ញុំ​សូម​ឈរ​លើ​ភាព​ត្រឹមត្រូ និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មុខ​របស់​តារា​ស្រី ណា សាឌី នេះ​ក្រោយ​ពី​ក្រសួង​វប្បធម៌ និងវិចិ​ត្រសិល្បៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ជា​លើក​ទី​២ ទាក់ទង​និង​ការ​សាងសង់​ប្រាសាទថ្ម​របស់ថៃ​ដែល​មាន​សភាព​ស្រដៀង​នឹង​ប្រាសាទអង្គរវត្ត​របស់ខ្មែរ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​តារា​សម្តែង​ និង​ជា​ពិធី​ការិនី​ កញ្ញា ណា សាឌី បាន​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​រូបភាព​នៅ​ប្រាសាទ​អង្គរវត្ត​ដូច្នេះ​ថា «មរតក​ដ៏​កំសត់​អើយ​អ្នកជួបរឿង​ច្រើនពេកហើយ ទោះ​បីខ្ញុំជា​កូន​កាត់ខ្មែរ-ថៃ​ក៏ពិតមែន​ប៉ុន្តែខ្ញុំសូមឈរ​លើ​ភាពត្រឹមត្រូវ​ និង​យុត្តិធម៌​តែប៉ុណ្ណោះ។

ស្រប​ពេល​ជា​មួយ​គ្នា​នៃ​ការ​បញ្ចេញ​មតិ​របស់​កញ្ញា ណា សាឌី ខាង​លើនេះ​ដែរ​ក៏មានអ្នកគាំទ្របញ្ចេញទស្សនៈ​ដូច្នេះថា «ប្រជាជន​ក្នុង​ប្រទេស​យើង​មាន ១៦​លាន​នាក់​ជាង ម្នាក់ Shares តែ១ ក៏ជួយផ្សព្វផ្សាយ​អង្គរវត្តយើងបានដែរ បងប្អូននាំគ្នា shares ម្នាក់​១ ដើម្បី ផ្សព្វផ្សាយ​ប្រាសាទ​អង្គរវត្ត​យើង​ដើម្បី​អោយ​ពិភពលោក​កាន់​តែ​ស្គាល់​ពី​ប្រាសាទ​​យើង»។

សូម​ជម្រាប​ដែរ​ថា​ តារាស្រី​កញ្ញា ណា សាឌី នាង​គឺ​ជា​កូនកាត់​ដែល​មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ​ចំណែក​ឯ​ឪពុក​ជា​ជនជាតិ​ថៃ​ហើយ​កញ្ញា ណា សាឌី បច្ចុប្បន្ន​ក៏ជាពីធីការិនី និង​តារា​សម្ដែង​កំពុង​ទទួល​បានគាំទ្រច្រើន ពី​សំណាក់​មហាជន​​ពិសេស​បើ​និយាយ​ពីការងារវិញនាងពិត​ជាមានភាពមមាញឹកច្រើន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម