ជីវិតកម្សាន្ដ
ដួង សុខគា ចេញសារផ្ដាំទៅអ្នកចោលសំរាមផ្ដេសផ្ដាសនៅកន្លែងកម្សាន្តនានា
កន្លងមក តារាប្រុសពហុជំនាញ លោក ដួង សុខគា ត្រូវគេសង្កេតឃើញថា តែងចេញសារមានចេតនាដាស់អារម្មណ៍កូនខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ឲ្យចូលរួមថែរក្សាភាសាជាតិ អក្សរជាតិ ដោយគោរព និងឲ្យបានគង់វង្សក្នុងតម្លៃខ្ពស់។

ដោយឡែកពេលនេះរឿងចាប់អារម្មណ៍ថ្មីទៀតនោះ គឺ លោក ដួង សុខគា បានចេញមកលើកឡើងដោយធ្ងន់ៗ ផ្តាំទៅកាន់បុគ្គលដែលតែងចោលសំរាមផ្ដេសផ្ដាស ពិសេសនៅកន្លែងកម្សាន្តនានា ត្រូវយល់ពីរឿងនេះ។

ផ្អែកតាមខ្លឹមសាររបស់តារាពហុជំនាញ ដួង សុខគា បានលើកឡើងថា «បើអ្នកចោលសំរាមផ្ដេសផ្ដាស ជាពិសេសនៅកន្លែងកម្សាន្តផ្សេងៗ អ្នកត្រូវសូត្រដូចខាងក្រោមនេះ ៧ ចប់សិន មុននឹងចាកចេញមក ដើម្បីកាត់ឆុង»។ លោកថា «គេឲ្យសូត្រថា “ខ្ញុំអន់ជាងលាមក ខ្ញុំជាអ្នកដេញភ្ញៀវទេសចរ ខ្ញុំជាដង្កូវចង្រៃក្នុងសង្គម” សូត្រមួយចប់ ងាកក្រោយម្តង! ពូកែណាស់!»។

ចំពោះទស្សនៈ នៃការលើកឡើងរបស់តារាល្បីឈ្មោះ និងមានប្រជាប្រិយភាព លោក ដួង សុខគា នាពេលនេះ បានធ្វើឲ្យមតិមហាជនមួយចំនួនសម្ដែងការគាំទ្រ។ ក្នុងនោះ ព្រោះការលើកឡើងពីសំណាក់លោក ដួង សុខគា នេះ ជាគំនិតសម្រាប់ដាស់តឿនស្មារតីទៅបុគ្គលដែលតែងតែប្រព្រឹត្តទង្វើបែបនេះឲ្យភ្ញាក់ខ្លួន។

ប្រាកដណាស់ តារាសិល្បៈពហុជំនាញជើងចាស់សម្បូរវោហារស័ព្ទលោក ដួង សុខគា ក៏ត្រូវបានទស្សនិកជនជាច្រើនមានការកោតសរសើរ និងស្ញប់ស្ញែង ចំពោះសមត្ថភាពសិល្បៈរបស់លោកដែលមានទេពកោសល្យក្នុងការច្រៀងភ្លេងការ និងអាយ៉ៃឆ្លើយឆ្លងបុរាណ ជាពិសេសកំណាព្យកាព្យឃ្លោងពាក្យចុងជួនបែបកំប្លែងស្ងួតឲ្យអ្នកទស្សនាសើចសប្បាយរីករាយតាមលោកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត