ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត និង ភរិយា រំលេចខ្លួនស្លៀកពាក់ឈុតបុរាណថតលើទឹកដីអង្គរយ៉ាងស្រស់ស្អាត
រដូវបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត និងភរិយា អ្នកនាង យក់ ឋិតរដ្ឋា បានដឹកដៃគ្នាទៅថតរូបអនុស្សាវរីយ៍ដោយការស្លៀកឈុតបុរាណនៅលើទឹកដីអង្គរ យ៉ាងស្រស់ស្អាត។

រូបភាព ៣ សន្លឹក ដែលត្រូវបានលោក ឃុំ ប៉ុណ្ណាដែត បង្ហោះចែករំលែកនៅលើបណ្ដាញសង្គមថ្ងៃនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនខ្មែរគ្រប់រូប។ ភ្ជាប់ជាមួយរូបភាពក្នុងឈុតប្រពៃណីបុរាណនៅលើទឹកដីអង្គរនេះដែរ តារាចម្រៀងជើងចាស់លោក ឃុំ ប៉ុណ្ណាដែត ក៏បានបញ្ចេញទស្សនៈរបស់ខ្លួនថា «សុំស្លៀកឈុតបុរាណថតជាមួយភរិយាបន្តិចលើទឹកដីអង្គរ នៃយើង»។

លោក ឃុំ ប៉ុណ្ណាដែត បញ្ជាក់ទៅកាន់អ្នកគាំទ្រទៀតថា «ប្រាសាទអង្គរវត្ត ជាដួងព្រលឹង នៃជាតិខ្មែរតែមួយគត់ដែលមិនអាចកាត់ថ្លៃបាន ដោយគ្មានជនបរទេស ឬ ជាតិសាសន៍ណាមួយមកតាំងខ្លួនជាម្ចាស់ ឬ ព្យាយាមបំភ្លៃបានទេ អ្នកអាចចម្លងរូបរាងបាន តែអ្នកមិនអាចចម្លងព្រលឹង នៃប្រាសាទបានទេ»។

ដោយឡែកបើងាកមកចាប់អារម្មណ៍លើជីវិតគូរបស់អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមីឯណេះវិញឃើញថា អ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ រហូតសាងសុភមង្គលដ៏ផ្អែមល្ហែម និងមានកូន ៣ នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។

ទន្ទឹមគ្នានេះ គេឃើញអ្នកនាង យក់ ឋិតរដ្ឋា និងស្វាមី លោក ឃុំ ប៊ុណ្ណាដែត តែងបានបង្ហាញស្នាមញញឹមដោយក្តីរីករាយតាមរយៈដំណើរកម្សាន្តយ៉ាងមានក្តីសុខផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ