ជីវិតកម្សាន្ដ
ហង្ស សុជាតា អំពាវនាវដល់កូនខ្មែរគ្រប់រូប ការពារមរតកដូនតា ប្រឆាំងការលួចចម្លង
ជាថ្មីម្តងទៀត តារាចម្រៀង ហង្ស សុជាតា បានចេញមកបំផុស និងអំពាវនាវសូមឲ្យកូនខ្មែរគ្រប់រូបរួមគ្នាការពារមរតកដូនតា និងប្រឆាំងដាច់ខាតការលួចចម្លងប្រាសាទអង្គររបស់ជាតិខ្មែរ។

បង្ហាញរូបភាពដែលស្ថិតនៅលើទឹកដីសៀមរាបអង្គរ តារាចម្រៀង ហង្ស សុជាតា បានលើកឡើងថា «ប្រាសាទអង្គរ ជាអត្តសញ្ញាណជាតិ ជាមរតកជាតិខ្មែរ គ្មានអ្នកណាអាចបំភ្លៃ និងយកជារបស់ខ្លួនបានទេ»។ តារាស្រីរូបនេះ បាននិយាយទៀតថា «ពូជអ្នកចម្បាំងការពារមរតកដូនតា ប្រាសាទអង្គរ ជាដួងព្រលឹងជាតិខ្មែរ»។

នាងនិយាយបន្តថា «យើងទាំងអស់គ្នាជាកូនខ្មែរ សូមចូលរួមការពារទឹកដី និងមរតកជាតិខ្មែរ ប្រឆាំងដាច់ខាតការលួចចម្លងប្រាសាទអង្គរដ៏បវរ នៃយើងជាខ្មែរ និងឲ្យកូនខ្មែរបានបញ្ជាក់បន្ថែមទៅកាន់សកលលោកថា ប្រាសាទអង្គររបស់ពិតជារបស់ខ្មែរតែមួយគត់ កុំឲ្យអ្នកចម្លងហ្នឹងបានដៃពេក»។

អ្នកនាង ហង្ស សុជាតា បានបញ្ជាក់ដែរថា «ប្រាសាទអង្គរវត្តដួងព្រលឹងជាតិខ្មែរខ្ញុំអើយ សូមបារមីសក្ដិសិទ្ធិដែលតាមថែអង្គរ សូមថែអង្គរដែលឈរមាំ និងស្រស់ស្អាតបែបនេះជាអមតដោយគ្មានអ្នកណាមកកាឡៃបាន»។

នាងបន្ថែមថា ប្រាសាទអង្គរ មានអាយុកាលរាប់រយឆ្នាំ ទូទាំងសកលលោកគេឲ្យតម្លៃ និងថែរក្សា អភិរក្ស។ អង្គរវត្តរបស់ខ្មែរពិតមានតែមួយនៅក្នុងប្រទេសកម្ពុជាតែមួយគ្មានពីរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ