Connect with us

ជីវិតកម្សាន្ដ

Vill បង្ហោះសារឈឺៗមួយឃ្លា ក្រោយអតីតមិត្តប្រុសបញ្ចេញរូបស្និទ្ធស្នាលនឹង Prang

បានផុស

នៅ

រឿងរ៉ាវបែកបាក់ចំណងស្នេហ៍រវាងតារាសម្ដែង Vill Wannarot និងអតីតមិត្តប្រុស Jes Jespipat មិនទាន់ស្ងប់ស្ងាត់ពីការជជែកវែកញែកពីទស្សនិកជននៅឡើយ ព្រោះតែពួកគេជាច្រើននៅតែយល់ថា អ្នកទាំងពីរមិនគួរបែកគ្នា ហើយការបែកគ្នាកាលពីពេលថ្មីៗកន្លងទៅ បណ្ដាមកពីជនទី៣ នោះគឺ Prang Kannarun ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតពាក្យចចាមអារ៉ាមនានាទាក់ទងជាមួយជនទី៣ ធ្លាប់ត្រូវបាន Vill និង Jes ចេញមុខបកស្រាយរួចហើយថា វាមិនមែនជាការពិត ប៉ុន្តែពាក្យចចាមអារ៉ាមសា្រប់តែផ្ទុះឡើងម្ដងទៀត បន្ទាប់ពី Jes និង Prang ​បញ្ចេញ​រូបភាព​ផ្អែមល្ហែម​នឹង​គ្នានៅលើ​បណ្ដាញ​សង្គម។

ក្រោយពេល Jes និង Prang បង្ហោះរូបភាពស្និទ្ធស្នាលគ្នា Vill បានបង្ហោះសារជាពាក្យស្លោកមួយឃ្លា ដែលអត្ថន័យរបស់វាហាក់ចង់សម្ដៅលើអតីតមិត្តប្រុស។ នៅលើ Story បណ្ដាញ Instagram របស់នាង នាងសម្រង់ពាក្យស្លោកជាភាសាអង់គ្លេសថា “រក្សាចិត្តឱ្យស្ងប់ ទុកឱ្យកម្មផលជាអ្នកសងទៅចុះ” (KEEP CALM AND LET KARMA FINISH IT) ។

ទស្សនិកជនជាច្រើនដែលបានឃើញប្រយោគនេះហើយ នាំគ្នាសម្ដៅវាទៅកាន់ Jes សឹងគ្រប់គ្នា ព្រោះកន្លងមកគេយល់ថា Jes ជាអ្នកក្បត់ចិត្ត Vill ក្រោយចាប់ដៃគូសម្ដែងជាមួយ Prang ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jes និង Prang បញ្ចេញ​រូបភាពស្និទ្ធស្នាល​ផ្អែមល្ហែម​ជាមួយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម