Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញ Lisa បញ្ចេញឈុតរោលរាល ពេលសម្ដែងនៅប៉ារីស

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK កាលពេលថ្មីៗនេះបានបញ្ចប់ការសម្តែងរបស់នាងនៅឯក្លឹប​រាត្រីដ៏ល្បីល្បាញ​របស់បារាំង Crazy Horse រួចរាល់ ខណៈដែលនាងបានបង្កឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល​ក្រោយបញ្ចេញឈុតក្តៅសាច់លើឆាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្តែងដ៏ក្លាហាន និងកាចសាហាវរបស់ Lisa នៅ Crazy Horse ក្នុងទីក្រុងប៉ារីស ប្រទេស​បារាំង បង្ហាញពីពេលដែល​នាងដោះ​សំលៀកបំពាក់​ហើយបោះផ្នែកខ្លះៗនៃឈុត​របស់នាងទៅកាន់​ទស្សនិកជន ដូចជាខ្សែក វ៉ែនតា និងខ្សែដៃជាដើម។ ក្នុង​ពេល​ជាមួយគ្នា​នេះដែរ​ ទស្សនិកជន​បាន​ស្រែកខ្លាំងៗ ដោយបានឃើញនាងដូចស្រាតទាំងអស់ ហើយ​បញ្ចប់ដោយ​ស្លៀកខោខ្មៅវិញ។

ទោះបីជាមានច្បាប់តឹងរ៉ឹងអំពីការមិនថតអំឡុងពេលកម្មវិធីក៏ដោយ ក៏រូបថតថ្មីៗត្រូវបានចែករំលែក​ដោយអ្នកចូលរួម។ វត្ថុ​មួយ​ត្រូវ​បាន​គេ​ជឿ​ថា​ត្រូវ​បាន ​Lisa​ យក​ចេញ​ហើយ​បោះ​ទៅ​លើ​ទស្សនិកជន។ រូបថត​មួយ​សន្លឹក​នេះ​បាន​សាយភាយ​យ៉ាង​លឿន ​ដោយ​មាន​អ្នក​ចូល​មើល​ជិត ៦០ ម៉ឺន​ដង​ក្នុង​ពេល​តែ​មួយ​ម៉ោងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនិកជនរិះគន់ Jisoo ក្រោយឃើញនាងតុបតែងខ្លួន មិនសមនឹងកិត្តិនាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម