Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង ហេង បូនីកា មិនភ្លេចគុណបុគ្គលសំខាន់ពីររូប នៅពីក្រោយភាពជោគជ័យ

បានផុស

នៅ

បន្ទាប់ពី​ជោគជ័យ​លើ​វិថី​សិល្បៈ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ការ​មិន​ភ្លេចគុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​បុគ្គល​សំខាន់​ក្នុង​ការ​ជួយ​ត្រួសត្រាយផ្លូវ និង​ការ​ជ្រោមជ្រែង​នោះ តារា​សម្ដែង ហេង បូនីកា បាន​រម្លឹក​ដល់​គុណ​មនុស្ស ២ នាក់ ដែល​តែង​នៅ​ពីក្រោយ​នាង​រហូត​មាន​ថ្ងៃ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គល​សំខាន់ ២ រូប ដែល​ជា​អ្នក​មានគុណ​នៅ​ក្នុង​អាជីព​សិល្បៈ ត្រូវ​បាន​តារា​ស្រី​វ័យក្មេង ហេង បូនីកា បញ្ជាក់​ថា ទី១-គឺជា​បងប្រុស​បង្កើត​របស់​នាង និង​ទី២-តារា​សម្ដែង​ជើងចាស់​អ្នកនាង ផាន់ ផាភួង។ នាង​ថា អ្នក​ទាំង ២ នេះ ត្រូវ​បាន​នាង​ចាត់ទុកថា​ជា​បុគ្គល​សំខាន់​ដែល​ស្ថិតនៅ​ពីក្រោយ​រូប​នាង​ឲ្យ​ទទួល​បាន​ផ្លែផ្កា​លើ​វិថី​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ។

តាមរយៈ​កិច្ច​សម្ភាសន៍​មួយ​ថ្មីៗ​នេះ តារា​ស្រី ហេង បូនីកា បាន​និយាយ​ថា សម្រាប់​បងប្រុស​បង្កើត​របស់​នាង គឺ​គាត់​បាន​លះបង់​ពេលវេលា​ច្រើន​ណាស់​ដើម្បី​ជួយ​លើកទឹកចិត្ត និង​ជ្រោមជ្រែង​នៅ​ពី​ក្រោយ​ឲ្យ​នាង​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ ខណៈ​ទឹក​ចិត្ត​ធំធេង​ណាស់​ដែល​បងប្រុស​លះបង់​សម្រាប់​ប្អូនស្រី។

នាង​និយាយ​ថា «កាលពី​ចូល​សិល្បៈ​ដំបូងៗ ខ្ញុំ​ធ្លាប់​មាន​បំណង​ចង់​បោះបង់ចោល​ម្តងៗ ទៅ​ហើយ ព្រោះ​ហាក់​ទ្រាំ​មិនបាន​នូវ​ការ​ស្តីបន្ទោស​ពី​ផលិតករ តែ​បាន​បងប្រុស​ខ្ញុំ​តែងតែ​លើកទឹកចិត្ត​ជំរុញ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​តស៊ូ​ដើរ​ទៅ​មុខ​បន្ត​ទៀត»។

ហេង បូនីកា និយាយ​បន្ត​ថា ក្រោយ​មក​នាង​ក៏​ចាប់ផ្ដើម​មាន​ទឹកចិត្ត​ហាត់រៀន​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម។ ហើយ​បន្ទាប់​ការ​ដុសខាត់​ខ្លួនឯង និង​ការ​ជួយ​បង្ហាត់បង្ហាញ​ពី​រៀមច្បង ទើប​ធ្វើ​ឲ្យ​នាង​អាច​សម្ដែង​បាន​រហូត​មកទល់​ពេលនេះ។ នាង​បញ្ជាក់​ថា ការ​ដែល​នាង​អាច​មាន​មុខមាត់​ក្នុង​វិថី​សិល្បៈ​នា​ពេលនេះ វា​ក៏​ជា​ចំណែក​មួយ​ពី​តារា​សម្ដែង​អ្នកនាង ផាន់ ផាភួង ផង​ដែរ។

បន្ថែម​ពី​នេះ កញ្ញា ហេង បូនីកា បាន​លើក​ឡើង​ថា ដោយសារ​ហេតុផល​បែបនេះ​ហើយ​ទើប​នាង​មិន​ដែល​ភ្លេច​គុណ​ចំពោះ​បុគ្គល​សំខាន់ ២ រូប ដែល​ជួយ​ជ្រោមជ្រែង​នាង​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​មក​ដល់​បច្ចុប្បន្ន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ​នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម