Connect with us

ជីវិតកម្សាន្ដ

ជុំ លីណូ រកឃើញទ្រនំធំ ក្រោយផ្តាច់ខ្លួនជាតារាឯករាជ្យច្រើនឆ្នាំ

បានផុស

នៅ

ទី​បំផុត​តារា​ចម្រៀង​លោក ជុំ លីណូ បាន​រក​ឃើញ​ផលិតកម្ម​ធំ​ដើម្បី​ឈរ​ឈ្មោះ​ឡើង​វិញ បន្ទាប់​ពី​អវត្តមាន​ក្លាយ​ជា​អ្នក​ចម្រៀង​ឯករាជ្យ​ក្រៅ​ផលិតកម្ម​ អស់​រយ:​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជុំ លីណូ បាន​ប្រកាស​ដំណឹង​ភ្ញាក់​ផ្អើល​កាល ពី​ថ្ងៃ​ទី​​៣០ ខែ​កញ្ញា​ ថា​ក្រោយ​អវត្តមាន​ក្នុង​ផលិតកម្ម ពេល​នេះ​លោក​បាន​រកឃើញ​ទ្រនំ​ផលិតកម្ម​ធំដើម្បី​ផ្ញើ​ខ្លួនវិញ​ហើយ​​ពិសេស​ គឺ​ការ​ចេញ​បទ​ចម្រៀង​បម្រើ​អារម្មណ៍​អ្នកគាំទ្រ​តាម​ការទន្ទឹងរង់ចាំ។

លោក​បញ្ជាក់​ថា​​ «ពេលវេលា​ដែល​បងប្អូន​រង់​ចាំ​បាន​​មក​ដល់​ហើយ សូមអរគុណ​សម្រាប់​បង​ប្អូន​ដែល​តែងតែ​គាំទ្រ​ ខ្ញុំ​បាទ​រហូត​មក និង​ចង់​ឲ្យខ្ញុំ​ស្វែង​រកទ្រនំ​ធំមួយដ៏ល្អ»។

លោក ជុំ លីណូ បាន​និយាយ​បន្ថែម​ថា” ខ្ញុំបាទក៏សូមអរគុណ​ដល់គ្រួសារgalaxyដែល​បាន​ឃើញពីសមត្ថ ភាពរបស់ខ្ញុំបាទរហូតមក។ សូមបងប្អូន​រង់ចាំទស្សនា បទចម្រៀងរបស់​ខ្ញុំបាទ​នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នេះ​ និង​បទចម្រៀងថ្មីៗ​ជាបន្តរបន្ទាប់ទៀតផងដែរ”

តារា​ចម្រៀង​លោក ជុំ លីណូ បើ​តាម​ការ​កត់​សម្គាល់​មួយរយៈ​ចុង​ក្រោយ​នេះ ទោះបីជា​លោក​ពុំមាន​ទ្រនំ​ពិតប្រាកដ​ដូចមុនក៏ពិតមែន តែសម្រាប់ទីផ្សាចម្រៀង និងប្រជាប្រិយភាព​នៅតែមានសន្ទុះ​នៃការគាំទ្រដូច​ដើម ។

ចំពោះ​ការ​រក្សា​បានទីផ្សាគាំទ្ រនិង​ប្រជាប្រិយភាព​នេះ ក៏​ដោយ​សារ​​តែកន្លង​មកលោក ជុំ លីណូ គឺ​ជា​តារាចម្រៀងប្រុស​មួយដួង​ដែល​ស្ថិត​ក្នុងបេះដូង​យុវវ័យ​​រួចទៅហើយ។ម្យ៉ាង​ទៀត​ ក្រោយ​ចាកចេញ​ពី​ទ្រនំ​ចាស់ សាន់ដេ ជា​ច្រើន​ឆ្នាំមកនោះ លោក ជុំ លីណូ បាន​ស្វស្វែងផលិត និងចេញបទចម្រៀង​ដោយខ្លួនឯង​នៅ​​លើបណ្តាញ​សង្គម​​យូធូប​ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម