ជីវិតកម្សាន្ដ
ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ប្រកាសចាត់វិធានការក្រុមសម្តែងវីដេអូ ដែលធ្វើឲ្យប៉ះពាល់តម្លៃសាសនា
ស្របពេលដែលកំពុងផ្ទះការរិះគន់បាញ់ចាក់ស្រោចយ៉ាងគំហុគលើក្រុមលក់ឡេ ដែលបានផលិតវីដេអូបែបកំប្លែងស្ងួតតាមរយ:ការចម្លងយកស្នាដៃរឿង ទុំទាវមកសម្តែងឡើងវិញនាំឲ្យប៉ះពា ល់ដល់តម្លៃសាសនានោះពេលនេះលោក ហេង ឡុង បានបញ្ជាក់មុននេះបន្តិចថា ក្រុមនេះត្រូវតែទទួលការព្រមាន និងណែនាំពីក្រសួង។
លោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គមបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ០៤ ខែកុម្ភ:នេះថា ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងចាត់វិធានការចំពោះក្រុមសម្តែងវីដេអូនេះដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា។
ការលើកឡើងរបស់លោក ហេង ឡុង ខាងលើនេះកំពុងធ្វើឲ្យមហាជនសម្តែងការគាំទ្រខ្លាំងនិងរង់ចាំមើលចំណាត់ការរបស់ក្រសួងលើក្រុមសម្តែងនេះ។
សូមបញ្ជាក់ថា ប្រតិកម្មបង្ហាញការមិនពេញចិត្ត និងរិះគន់របស់មហាជននេះបានធ្វើឡើងភ្លាមៗ ខណ:ដែលក្រុមលក់ឡេអនឡាញ អាជីពបានបញ្ចេញផ្សព្វផ្សាយស្នារដៃផលិតវីដេអូកំប្លែងរឿងទុំទាវ ២០២១ ដែលសាច់រឿងមានចរិកខ្វះសិលធម៌នាំឲ្យប៉ះពាល់តម្លៃសាសនានិងវប្បធម៌ជាតិ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត