ជីវិតកម្សាន្ដ
ពេជ្រ សោភា បញ្ជាក់ថា សមត្ថភាពនាំឲ្យទទួលបានជោគជ័យសម្រាប់ លឹម សេរីហាន់នីកា
តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហាញអារម្មណ៍រំភើប និងត្រេកអរខ្លាំងរហូតស្រក់ទឹកភ្នែក បន្ទាប់ពីកូនក្រុមរបស់ខ្លួនទទួលបានជ័យជំនះកាលពីយប់មិញ ក្នុងការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក។ ជ័យជំនះរបស់ លឹម សេរីហាន់នីកា ត្រូវបាន សោភា បញ្ជាក់ថា ដោយសារសមត្ថភាព ទើបនាំឲ្យទទួលបានជោគជ័យ។

ក្រៅពីការលើកឡើងបែបនេះ កំពូលតារាចម្រៀង ពេជ្រ សោភា បានចូលរួមអបអរសាទរចំពោះកូនក្រុមរបស់ខ្លួន ដោយនាងនិយាយថា «congratulations ក្មេងតូច លឹម សេរីហាន់នីកា។ សមត្ថភាពនាំឲ្យទទួលបានជោគជ័យ ក្នុងនាមខ្ញុំជាគ្រូបង្វឹកពិតជាសប្បាយចិត្តចំពោះការជោគជ័យរបស់អូន»។

អ្នកនាង ពេជ្រ សោភា និយាយបន្ថែមថា «នាងខ្ញុំ ពេជ្រ សោភា សូមអរគុណដល់ពូមីងបងប្អូនទូទាំងប្រទេសដែលស្រលាញ់ និងគាំទ្រ នីកា ដោយមើលឃើញពីសមត្ថភាព»។ ចំណែកម្ចាស់ជ័យលាភី លឹម សេរីហាន់នីកា ក៏បានថ្លែងពីអារម្មណ៍របស់ខ្លួនថា «ជោគជ័យរាត្រីនេះ គឺជាជោគជ័យរបស់ពុកម៉ែបងប្អូនទាំងអស់គ្នា»។

លឹម សេរីហាន់នីកា បានលើកឡើងថា «នាងខ្ញុំ លឹម សេរីហាន់នីកា សូមលើកម្រាមដៃដប់ ថ្លែងអំណរគុណចំពោះការផ្តល់ក្ដីស្រលាញ់របស់ពុកម៉ែបងប្អូនគាំទ្រដល់ប្អូន បោះឆ្នោតដល់ប្អូន រហូតជាប់វគ្គផ្ដាច់ព្រ័ត្រ។ សូមអរគុណអ្នកគ្រូ ពេជ្រ សោភា (Pich Sophea) ដែលបានការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់បំផុត»។

កញ្ញា លឹម សេរីហាន់នីកា គឺជាកូនក្រុមរបស់ Coach ពេជ្រ សោភា បានឈ្នះពាន The Voice Cambodia រដូវកាលទី ៣ ដោយយកឈ្នះបេក្ខភាព ៣ រូប ផ្សេងទៀត គឺ គឹម សុវណ្ណ កូនក្រុម ឱក សុគន្ធកញ្ញា, សាល បាទី កូនក្រុម ឆន សុវណ្ណារាជ និងសួន សុវណ្ណចន្នី កូនក្រុមរបស់ ណុប បាយ៉ារិទ្ធ ក្នុងវគ្គផ្ដាច់ព្រ័ត្រហើយ កាលពីយប់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា