Connect with us

ជីវិតកម្សាន្ដ

BA គុណភាព G-Devith ពួតដៃគ្នាជាមួយ Sting បង្កើតព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យ ប្រចាំឆ្នាំ ២០២៣ គឺ Sting Musicverse Festival

បានផុស

នៅ

កាលពី​ល្ងាច​ម្សិលមិញ​នេះ ជី ដេវីត បាន​បង្ហោះ​ក្នុង​គណនី​ហ្វ៊េស​បុក​របស់ខ្លួន​ពី​កម្មវិធី Sting Musicverse Festival ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១២ វិច្ឆិកា នៅ​ទីធ្លា OCIC ជ្រោយចង្វារ ចាប់ពី​ម៉ោង ២ រសៀល រហូតដល់​ម៉ោង ១០ យប់។

ដេវីត បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​របស់​ខ្លួន​ស្តែងៗ ថា “ម្តង​នេះ​មិនមែន​ត្រឹមតែ​ជា​ការ​ប្រគំ​តន្ត្រី​នោះ​ទេ ម្តង​នេះ​គឺ​លើសពី​ការប្រគំ​តន្ត្រី​ទៀត”។ ដោយ​ត្រឹមតែ​ពាក្យ​មួយ​ឃ្លា​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អន្ទះសា​ចង់​ដឹង​ច្បាស់​បន្ថែម និង​ចង់​ចូលរួម​កម្មវិធី​នេះ​ជា​ខ្លាំង។

បន្ត​មកដល់ពេលនេះ​យើង​នៅ​មិនទាន់​ដឹងថា តើ​កម្មវិធី Sting Musicverse Festival មាន​អ្វី​ប្លែក​អស្ចារ្យ​បែប​ណា​នោះ​ទេ ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​ការ​បង្ហោះ​សារ​នៅក្នុង​ហ្វេ​ស​បុក របស់ G-Devith និង Sting យើង​ដឹងថា​កម្មវិធី​លើក​នេះ​គឺ​ធំ​ជាង ២ ដង បើ​ប្រៀប​ទៅ​កម្មវិធី​ដែល ដេវីត និង sting សហការ​គ្នា​ធ្វើ​ពី​មុន​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ផង​ដែរ​ថា G-Devith គឺជា​ទូត​សុឆន្ទៈ​របស់ sting អស់​រយៈពេល​ចូល ៣ ឆ្នាំ ទៅ​ហើយ រីឯ​សមិទ្ធផល​ដែល G-Devith និង sting បាន​ពួតដៃគ្នា​ធ្វើ​សម្រាប់​អ្នកគាំទ្រ​ក៏​មាន​ច្រើន​ដែរ​ដូចជា Passion The Album Concert by Sting Musicverse , FFF ASEAN Party By Sting Musicverse និង​កម្មវិធី Fan Meeting ជាច្រើន​សម្រាប់​អ្នកគាំទ្រ​ឲ្យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ដ៏​អស្ចារ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជាស្នើបង្កើនចំនួនសិក្ខាកាមយោធាទៅសិក្សានៅម៉ាឡេស៊ីឱ្យបានច្រើនថែមទៀត

ព័ត៌មានជាតិ១៥ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប៖ សិទ្ធិកុមារត្រូវបានការពារ និងលើកតម្កើង ព្រមទាំងស្នើឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់

កីឡា១៧ នាទីutes មុន

លោក​ អាំង​ សិរីពិសិដ្ឋ​ និយាយ​មិន​ស្ទាក់ស្ទើរ​ការពារ​តំណែង​ជើងឯក​នេះ​សង្ឃឹម​ ១០០%​​ លើ​វិសាខា​

ចរាចរណ៍១៩ នាទីutes មុន

បើករថយន្តលឿនបួងចង្កូតមិនទាន់ បុកបង្គោលស្លាកប៉ាណូគាបតៃកុងជាប់

ព័ត៌មានជាតិ២៦ នាទីutes មុន

នៅ​អាស៊ាន​មានតែ​កម្ពុជា​មិន​ទាន់​ដាក់​កាតព្វកិច្ច​ទិញ​ធានារ៉ាប់រង លើ​​អ្នក​ប្រើប្រាស់​យានយន្ត​ឯកជន

ចរាចរណ៍២១ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

រំលោភ
សន្តិសុខសង្គម១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

Sokha Hotels

ព័ត៌មានពេញនិយម