Connect with us

ជីវិតកម្សាន្ដ

ក្រសួងវប្បធម៌ថៃ ឲ្យ Lisa កាន់តំណែងជាអ្នកដឹកនាំ Soft Power ក្នុងប្រទេស

បានផុស

នៅ

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ថៃ បាន​បង្ហោះ​សារ​មួយ​​ថា Lisa សមាជិក​ក្រុម BLACKPINK នឹងកាន់តំណែងជាមនុស្ស​មាន​ឥទ្ធិពល​ក្នុង​វប្បធម៌​ថៃនៃវិមាត្រ Soft Power ដែលបង្ហាញឲ្យ​ឃើញនៅកម្រិតអន្តរជាតិ។

តាមរយៈទំព័រហ្វេសបុក Nine Entertainment បានរាយការណ៍កាលពីថ្ងៃទី២៩ ខែកញ្ញា ២០២៣ ដោយ​បញ្ចាក់​ថា ក្រសួងវប្បធម៌កំពុងរៀបចំដើម្បីប្រគល់រង្វាន់កិត្តិយស Watthanakunathorn ដែលឲ្យនាងជាអ្នកដឹកនាំនៃជំនឿលើកកម្ពស់តម្លៃនៃវប្បធម៌ ត្រូវបានផ្តល់ឲ្យ Lisa Lalisa Manoban ដោយហេតុផលថា នាងគឺជាមនុស្សម្នាក់ដែល​មានឥទ្ធិពលលើវប្បធម៌​ថៃលើ​ឆាកអន្តរជាតិ។ ការងាររបស់នាងក្នុងការផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ថៃ បានបង្ហាញឲ្យ​ឃើញ​នៅ​លើឆាកអន្តរជាតិចាប់តាំងពីនាងបង្ហាញខ្លួនជាសិល្បករលំដាប់ពិភពលោក។ ជាមួយនឹងការតាំងចិត្ត វាបានក្លាយជានិន្នាការ និងទទួលបានប្រជាប្រិយភាព​ពីជុំវិញពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងថាមពលនៃជំនឿលើ Lisa នាងអាចផ្លាស់ប្តូរគំនិតរបស់ប្រជាជនថៃដោយប្រើថាមពលទន់ (Soft Power ) នាំយកតម្លៃនៃវប្បធម៌ដើម្បីបង្កើតផលិតផលនិងសេវាកម្មបន្ថែមទៀតដើម្បីបង្កើនតម្លៃសេដ្ឋកិច្ច ជំរុញទេសចរណ៍ និងសេវាកម្មវប្បធម៌ប្រកបដោយចីរភាពសម្រាប់សហគមន៍ និងប្រទេសជាតិ។

លើសពីនេះ Lisa ក៏បានបង្ហោះរូបភាពអាហារ និងបង្អែមថៃ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន ដែលមានអ្នកតាមដានរាប់លាននាក់។ ធ្វើឲ្យផលិតផលជាច្រើនលក់ដាច់អស់ៗស្តុកក្នុងប្រទេសផងដែរ។

យ៉ាងណាមិញ នេះមិនមែនជារឿងចម្លែកនោះទេ ដែលទស្សនិកជនចាត់​ទុក​នាងជា​តារា​ស្រី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​វិស័យ​តន្ត្រី និង​ម៉ូដ​សំលៀកបំពាក់ និងមាន​អ្នក​គាំទ្រ​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ជាពិសេសនៅពេលដែលនាងត្រឡប់មកប្រទេសថៃវិញ ហើយមានដំណើរកម្សាន្ត ឬហូបអាហារណាមួយ តែងតែមានអ្នកធ្វើដំណើរនិងហូបចុកតាមគន្លងរបស់នាងរហូតអស់​គ្មានសល់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញ Lisa បញ្ចេញឈុតរោលរាល ពេលសម្ដែងនៅប៉ារីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម