ជីវិតកម្សាន្ដ
កូនស្រីច្បងតារាហុងកុង Adam Cheng ធ្វើអត្តឃាត តែរកឪពុករៀបចំបុណ្យសពមិនឃើញ
អ្នកស្រី Cheng On-yee កូនស្រីច្បងរបស់តារាសម្ដែងហុងកុងជើងចាស់លោក Adam Cheng បានទទួលមរណភាពដោយសារការធ្វើអត្តឃាត នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ ប៉ុន្តែគេមិនអាចទាក់ទងឪពុកសពមកធ្វើបុណ្យបានឡើយ។

បើយោងតាមការចុះផ្សាយរបស់កាសែតហុងកុង HK01 កាលពីថ្ងៃទី១ ខែតុលា ព្រះវិហារដែលសពធ្លាប់ចូលរួមថ្វាយបង្គំ បាននិងកំពុងព្យាយាមទាក់ទងទៅលោក Adam ដើម្បីជួយដោះស្រាយការរៀបចំពិធីបុណ្យសព តែទាក់ទងមិនបានទាល់តែសោះ។ ជាមួយគ្នានោះ សារព័ត៌មានហុងកុង AS1 Entertainment បានរាយការណ៍ដែរថា ពួកគេបានព្យាយាមទាក់ទង Adam តាមរយៈទូរសព្ទ ប៉ុន្តែគាត់មិនឆ្លើយតបនោះទេ។

ប្រភពពី HK01 បានឱ្យដឹងថា អ្នកស្រី Cheng On-yee មិនមែនជាកូនស្រីពេញច្បាប់របស់តារាសម្ដែងវ័យ ៧៦ឆ្នាំរូបនេះឡើយ ពោលនាងជាកូនស្រីដែលលោកមានជាមួយអតីតមិត្តស្រី ហើយបច្ចុប្បន្នភរិយារបស់លោកគឺតារាសម្តែងតៃវ៉ាន់ Koon Jing-wah ។ ថ្វីត្បិតរស់នៅបែកគ្នា ប៉ុន្តែកន្លងមក Adam ធ្លាប់ផ្ដល់ប្រាក់ឧបត្ថម្ភដល់ On-yee ឱ្យសិក្សានៅមហាវិទ្យាល័យផងដែរ។
ចំពោះការធ្វើអត្តឃាតរបស់ Cheng On-yee មិនត្រូវបាននរណាទម្លាយមូលហេតុនៅឡើយ គេគ្រាន់តែដឹងថា នាងដេកស្លាប់បាត់ទៅហើយ នៅពេលប៉ូលិសទម្លុះចូលផ្ទះ។ ដោយឡែកទំនាក់ទំនងនាងជាមួយឪពុក មិនមានភាពស្និទ្ធស្នាលនឹងគ្នានោះទេ នាងបែកពីគាត់តាំងពីអាយុ ៣ឆ្នាំ ហើយទើបតែបានជួបគ្នាកាលពីប៉ុន្មានឆ្នាំ ក្រោយការសម្ដែងមួយនៅ Las Vegas ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jungkook និង Zayn Malik ទំនងសហការគ្នាក្នុងបទចម្រៀងថ្មី

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?