Connect with us

ជីវិតកម្សាន្ដ

ក្រោយមានគេថា ជួលអ្នកផ្សេងមករៀនជំនួស Mint Chalida ប្រាប់ការពិតដល់មហាជនភ្លាម

បានផុស

នៅ

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់ ​បាន​ចេញ​មុខ​បក​ស្រាយ​ពី​អាកប្បកិរិយា​របស់​តារា​ស្រី​វ័យ​ក្មេង​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​ឯកជន​មួយ។ ប៉ុន្តែបែរជួលអ្នកផ្សេងមករៀន មកប្រឡងជំនួស​ពេញមួយឆមាស ខណៈអ្នកទម្លាយនេះ​អះអាង​ថា ​គាត់​ជា​មិត្តភ័ក្ដិ​ដែល​រៀន​នៅ​ថ្នាក់​ជាមួយ​នឹង​តារា​ស្រីរូបនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកលេង​អ៊ីនធឺណិត​ដដែលបានទម្លាយបញ្ចាក់បន្ថែមទៀតថា គាត់ទើបតែ​បាន​ជួប​តារាស្រីនៅ​ថ្ងៃ​ប្រឡងចុងក្រោយ។ ដោយសារតែពួកគេអង្គុយជិតគ្នា ហើយ​ពេល​ប្រឡង​ចប់ ខាង​សកលវិទ្យាល័យ​ក៏​ហៅ​ទៅ​ជួប​តារា​ស្រី​វ័យ​ក្មេង ព្រោះ​អ្នក​រៀន​និង​អ្នក​ប្រឡង​គឺ​ជា​មនុស្ស​ខុស​គ្នា។ រឿង​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ។ ប៉ុន្តែវាបានសាយភាយពេញបណ្ដាញអ៉ិនធើណេតម្ដងទៀត។

យ៉ាងណាមិញ ក៏មានមហាជនជាច្រើនបាន​ចង្អុល​មុខ តារាស្រីស្ថិត​ក្រោម​ទ្រនំ​ប៉ុស្តិ៍​លេខ៣ នាង Mint Chalida រហូត​អ្នក​ស្និទ្ធស្នាល​នឹងនាងចេញមុខបកស្រាយថា ពិតជាមិនពិតនោះទេ។​ មិនមែនជា Mint ឡើយ!

ទន្ទឹមគ្នានោះផងដែរ​ កាលពីពេលថ្មីៗនេះតារាសម្ដែងស្រី Mint បានចេញ​មុខ​បកស្រាយ​ជុំវិញ​ពាក្យចចាមអារ៉ាម​ដែល​លេចឮ​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត​ តាម​រយៈ​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បី​ៗ​ថា “រឿងនេះមិនពិតទេ! ហើយខ្ញុំក៏មិនខ្វល់ដែរ។ ព្រោះ​ពេល​ខ្ញុំ​ឃើញ​ព័ត៌មាន​ថា​វា​មិន​មែន​ជា​រឿងរបស់​ខ្ញុំ ខ្ញុំ​ក៏​ទុក​វា​ចោល។ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​បាន​គេ​ភ្ជាប់ ​ខ្ញុំ​ពិតជាមិននឹកស្មានដល់ទេថាមនុស្សដែលប្រុងចោទខ្ញុំស្អីក៏ហ៊ានធ្វើដែរ។​ ប៉ុន្តែ​យ៉ាងណាក៏ដោយ ដោយសារ​វា​មិន​ពិត​ ខ្ញុំ​មិន​ខ្វល់​នឹងពាក្យឥតបានការរបស់អ្នកទាំងនោះទេ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រសួងវប្បធម៌ថៃ ឲ្យ Lisa កាន់តំណែងជាអ្នកដឹកនាំ Soft Power ក្នុងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម