ជីវិតកម្សាន្ដ
ហេង វិសាល ស្នើឱ្យអ្នកដែលយករូបខ្លួនទៅដាក់លើផ្ទាំងផ្សព្វផ្សាយល្បែង online លុបចេញជាបន្ទាន់
លោក ហេង វិសាល ដែលមហាជនស្គាល់ថា ជា influencer ល្បីឈ្មោះមួយរូប ដែលតែងផលិតមាតិកាវីដេអូកម្សាន្ត និងសកម្មភាពផ្សេងទៀត នៅលើបណ្តាញទំនាក់ទំនងសង្គម មុននេះ ស្រាប់តែបង្ហាញការហួសចិត្ត នឹងអ្នកដែលហ៊ានប្រើរូបភាពរបស់ខ្លួន នៅលើផ្ទាំងផ្សព្វផ្សាយល្បែងសុីសង Online ។

តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៣ ខែតុលានេះ លោកបានបញ្ចេញសំណេរមួយ ភ្ជាប់ជាមួយនឹងខ្លឹមសារថា “ព្រឹកមិញនេះមិត្តភក្តិរបស់ខ្ញុំបានផ្ញើរូបមួយមកខ្ញុំ ដែលមានរូបខ្ញុំ នៅលើផ្ទាំងផ្សព្វផ្សាយល្បែងសុីសង Online ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុនទាំងនោះ ហ៊ានយករូបភាពរបស់ខ្ញុំ ទៅប្រើប្រាស់ផ្សព្វផ្សាយល្បែងសុីសងយ៉ាងនេះ”។
ក្នុងនោះ លោកក៏ដាស់តឿនដល់ក្រុមហ៊ុនដែលបានប្រព្រឺត្តទង្វើខាងលើ ដោយស្នើឱ្យលុបចេញជាបន្ទាន់ និងបានសង្កត់ធ្ងន់ថា សម្រាប់លោកផ្ទាល់ គោលការណ៍របស់លោកគឺមិនទទួលផ្សព្វផ្សាយ ល្បែងសុីសង ក៏ដូចជាគ្រឿងស្រវឹងនោះទេ។ ទោះជាយ៉ាងណា លោក ហេង វិសាល មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនល្បែង អនឡាញនោះឡើយ។ តែក៏មានអ្នកគាំទ្រមួយចំនួន បានបញ្ចេញរូបភាពមួយដែលមានរូបក្នុងនោះផងដែរ។

អ្នកគាំទ្រ និងសាធារណជន បានចូលរួមបញ្ចេញមតិ និងបង្ហាញការគាំទ្រចំពោះ Influencer ល្បីឈ្មោះរូបនេះ ជាបន្តបន្ទាប់ និងកោតសរសើរនូវឆន្ទៈរបស់លោកផងដែរ។

គួររំលឹកថា ថ្មីៗនេះ មានសិល្បករ សិល្បការិនី និងបុគ្គលល្បីៗច្រើនរូបមកហើយ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន មិនទទួលយកការផ្សព្វផ្សាយល្បែងអនឡាញ ឬហ្គេមអនឡាញនោះឡើយ ដែលមានដូចជា អ្នកនាង ខាត់ សុឃីម; លោក លីម តិចម៉េង; លោក វេហាស៍ រួមនឹងសិល្បករសិល្បការិនីច្រើនរូបផ្សេងទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ