Connect with us

ជីវិតកម្សាន្ដ

ឆន សុវណ្ណារាជ ដឹកដៃ ឈិន ម៉ានិច្ច ហោះទៅក្រៅប្រទេសលើកដំបូង

បានផុស

នៅ

ទើប​តែ​បញ្ចប់​បេសកកម្ម​ជា​គណ:​កម្មការ​​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់​តែ​មាន​ដំណឹង​ថា តារា​​ចម្រៀង​លោក ឆន សុវណ្ណារាជ ដឹក​ដៃ​តារា​ចម្រៀង​ស្រី ឈិន ម៉ានិច្ច ចេញ​​ទៅ​ក្រៅ​ប្រទេស​យ៉ាង​ភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ចេញ​ទៅ​​ក្រៅ​ប្រទេស​ពី​សំណាក់​តារាចម្រៀង​លោក ឆន សុវណ្ណារាជ និង​តារា​វ័យក្មេង ឈិន ម៉ានិ ច្ច បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ចាប់អារម្មណ៍​គ្រប់គ្នា។ បើតាមការ​បញ្ជាក់​ពីលោក ឆន សុវណ្ណារាជ បាន​ឲ្យ​ដឹងថា ការចេញទៅលើនេះ​គឺ លោក និង ម៉ានិច្ច មាន​បេសកកម្ម​ច្រៀង-សម្តែង​នៅ​ក្នុងកម្មវិធី​មួយ​នា​ទឹកដី​ប្រទេស​កាណាដា។

តារា​ចម្រៀង​លោក ឆន សុវណ្ណារាជ បញ្ជាក់​ថា​ការ​ចេញ​ទៅនេះ គឺ ប្រើ​ពេល ១ ខែកន្លះ ដើម្បី​ស្នាក់​នៅ ​និង​ច្រៀង​ទីនោះ។ នៅទំព័រ​ហ្វេសប៊ុក​លោក ឆន សុវណ្ណារាជ បានឲ្យ​ដឹងដែរ​ថា «បេសកកម្ម​បន្ទាប់​របស់ខ្ញុំ  ខ្ញុំបាទ ឆន សុវណ្ណារាជ និង​ប្អូន​ស្រី​ឈិន ម៉ានិច្ច នឹង​មានTour Concert នៅ​ប្រទេស​កាណាដា​រយៈ​ពេល មួយ​ខែកន្លះ ចាប់​ពី​ដើម​ខែតុលា នេះ​តទៅ ​ចាំជួបគ្នា​ណា​អ្នក​កាណាដា តាមschedule ដែល​យើងខ្ញុំបានកំណត់»។

លោក ឆន សុវណ្ណារាជ និយាយ​ទៀត​ថា​ «លាមួយរយៈ​ ពេលសិន​ហើយ​កម្ពុជា​ទឹកដី​កំណើត​ដែនដី​សុវណ្ណភូមិ ជួបគ្នាឆាប់​​ៗនេះ​ប្រទេសកាណាដា»។

សុវណ្ណារាជ បន្ថែម​ថា «ជំរាប​សួរ​បងប្អូន​ទាំងអស់គ្នា Show លើក​ទី១ របស់​យើង​ខ្ញុំ​នៅ Montreal ប្រទេស​កាណាដា​នៅថ្ងៃទី០៧ ខែតុលា នេះ​ចាំ ជួបគ្នា​ទាំងអស់គ្នាណា។ យ៉ាង ណា​ក្នុង​ដំណើរចេញទៅ​នេះគេក៏ឃើញមាន​អ្នកគាំទ្រមួយចំនួនបាន​ទៅជូនដំណើរ​លោកដល់​ព្រលានយន្តហោះផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យ​បង្កើនសម្ពាធយោធា ក្រោយ​ហាម៉ាស​បដិសេធ​សំណើ​បទ​ឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម