ជីវិតកម្សាន្ដ
តារាថៃច្រើនរូប ចូលរួមរំលែកទុក្ខហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើបកណ្ដាលក្រុងបាងកក
ឧប្បត្តិហេតុដ៏អាក្រក់ដោយក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon កាលពីថ្ងៃទី០៣ ខែតុលា បណ្ដាលឲ្យជនបរទេស២នាក់បាត់បង់ជីវិត ដោយម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាពលករមីយ៉ាន់ម៉ា ខណៈមនុស្សប្រាំនាក់ក៏ត្រូវរបួសផងដែរ។

ក្នុងនោះ ជនសង្ស័យបានសារភាពថាដោយសារតែរូបគេគិតថាមានអ្នកចង់លបវាយប្រហារ ទើបសម្រេចចិត្តដកកាំភ្លើងខ្លី Glock ស្វ័យប្រវត្តិ ៩ មិល្លីម៉ែត្រ បាញ់យកតែម្តង ។ លើសពីនេះទៀតក្មេងប្រុសដដែលនេះ មានប្រវត្តិព្យាបាលរោគបញ្ហាផ្លូវចិត្ត ប៉ុន្តែមិនបានលេបថ្នាំរយៈពេលយូរមកហើយ និងញៀនលេងហ្គេមបែបបាញ់ប្រហារនៅលើកំព្យូទ័រថែមទៀត។
ក្រោយហេតុការណ៍ដ៏រន្ធត់ដែលបង្កឡើងដោយក្មេងប្រុសវ័យ១៤ឆ្នាំនេះ ក្នុងនោះអ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិជុំវិញហេតុការណ៍ក្នុងប្រទេស និងចូលរួមរំលែកទុក្ខដល់គ្រួសារសព ព្រមទាំងអ្នករងរបួស។ ស្របពេលដែលតារាថៃជាច្រើនបានធ្វើសកម្មភាពបង្ហោះតាមបណ្ដាញសង្គមរំលែកទុក្ខគ្រួសារសពដូចគ្នា។
Bow Maylada “ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។ ហើយសូមឲ្យអ្នកដែលរងរបួសទាំងអស់មានសុវត្ថិភាព”។
Pharanyu Rojanawuttithamm ‘ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព’។
James Jirayu ‘ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងអ្នកដែលរងរបួសទាំងអស់’។
អ្នកដឹកនាំរឿង Tu Piyawadee ‘ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារដែលបាត់បង់ជីវិត។ ហើយខ្ញុំសូមផ្ញើការលើកទឹកចិត្តដល់អ្នកដែលរងរបួសក្នុងឧបទ្ទវហេតុនេះ។ សូមឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាព!នៅពេលនេះ នាយកប្រតិបត្តិ អ្នករៀបចំ និងតារាសម្ដែង ព្រមទាំងបុគ្គលិកគ្រប់ស្ថានីយទាំងអស់មានសាសុវត្ថិភាព ហើយបានចាកចេញពីតំបន់នេះបន្តិចម្តងៗ។ សូមអរគុណចំពោះកង្វល់របស់អ្នកនៅទីនេះ។’
Saint Supaphong ‘ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។ ហើយខ្ញុំសូមផ្ញើការលើកទឹកចិត្តដល់អ្នកដែលរងរបួស។ សូមឲ្យគ្រប់គ្នាមានសុវត្ថិភាព ឥឡូវ Saint និងក្រុមមានសុវត្ថិភាព។ អរគុណអ្នកទាំងអស់គ្នាចំពោះកង្វល់របស់អ្នក។
Lydia និង Matthew បានបង្ហាញថា ‘ខ្ញុំចង់ជូនដំណឹងដល់អ្នកអំពីការពន្យារពេលនៃព្រឹត្តិការណ៍ DEANE’S DYNASTY ដែលធ្វើនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣។ ក្រុមគ្រួសារយើងខ្ញុំ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងអ្នកដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ដែលបានកើតឡើងនៅពេលនេះផងដែរ។
Min Peachaya ‘ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។ ហើយសូមផ្ញើការលើកទឹកចិត្តដល់អ្នករងរបួស និងក្រុមគ្រួសារទាំងអស់។ សូមឲ្យអ្នកទាំងអស់គ្នាមានសុវត្ថិភាពទាំងអស់គ្នា។
យ៉ាងណាមិញហេតុការណ៍បាញ់ប្រហារក្នុងផ្សារទំនើប Siam Paragon កាលពីថ្ងៃទី០៣ ខែតុលាបានបង្កឲ្យមានការចលាចលពីសំណាក់តារាប្រុសស្រីក្នុងទ្រនំប៉ុស្តិ៍លេខ៣ ស្របពេលដែលពួកគេបានទៅចូលរួមកម្មវិធីសម្ពោធ wig Big3 Best & Beyond នៅ Royal Paragon Hall ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?