ជីវិតកម្សាន្ដ
អម្ពរ ទេវី ឆ្លៀតនាំស្វាមីរំលេចខ្លួនលើទឹកដីអង្គរវត្ត អមដោយខ្លឹមសារថា មាតុភូមិក្នុងបេះដូង
តារាសម្ដែងជើងចាស់ល្បីឈ្មោះអ្នកនាង អម្ពរ ទេវី កាលពីថ្មីៗនេះបានធ្វើដំណើរមកដល់ទឹកដីនៃប្រទេសកំណើតប្រទេសកម្ពុជា។ អ្នកនាង អម្ពរ ទេវី មកដល់ខ្មែរភ្លាមមិនបានសម្រាកច្រើននោះទេតែប្រញាប់ថតរឿង ”អប្សរាមហាអង្គរ” ដែលដឹកនាំដោយលោក ហ្វៃ សំអាង។

វត្តមានរបស់តារាសម្ដែងល្បីឈ្មោះអ្នកនាង អម្ពរ ទេវី នៅលើទឹកដីកម្ពុជាពេលនេះក៏បានធ្វើឲ្យមហាជនជាច្រើនបានសម្ដែងការគាំទ្រ ជាខ្លាំងចំពោះដំណើរមកកាន់ប្រទេសកំណើត។ អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀតថ្មីៗនេះ តារាសម្តែង អម្ពរ ទេវី ក៏បានឆ្លៀតនាំស្វាមីរំលេចខ្លួនលើទឹកដីអង្គរវត្តអមដោយខ្លឹមសារថាមាតុភូមិក្នុងបេះដូង។
តារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាព អម្ពរ ទេ វី បានបញ្ចេញរូបភាពច្រើនសន្លឹកពីទឹកដីអង្គរ ថា “ខ្ញុំញញឹមដោយភាពកក់ក្ដៅនៃទឹកដីដ៏បវរនៃយើង មាតុ ភូមិក្នុងបេះដូង“។ អ្នកនាង អម្ពរ ទេវី បានមកដល់ខ្មែរជាថ្មីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ពោល គឺមកមុនកំណត់ ខណៈដែលតាមគម្រោងនាងត្រូវមកស្រុកខ្មែរនៅដើមខែតុលា នេះ។


ការដែលអ្នកនាង អម្ពរ ទេវី បានមកដល់ខ្មែរភ្លាម គឺអ្នកនាងបានចាប់ផ្តើមសម្រុកថតរឿង ”អប្សរាមហាអង្គរ” របស់លោក ហ្វៃ សំអាង ខណៈដែលរឿងបុរាណមួយនេះបានធ្វើពិធីក្រុងពាលីតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយតារាផ្សេងៗទៀតដែលត្រូវជ្រើសឲ្យលេងរឿងមួយនេះបានចេញថតបាន ៧ ខែ មុនអ្នកនាង ទេវី មកដល់ខ្មែរ។



អ្នកនាង អម្ពរ ទេវី បានបោះបង់អាជីពសិល្បៈជាច្រើនឆ្នាំក្រោយនាងទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីថ្មី លោក Pauly Hap ហើយអ្នកទាំងពីរក៏ទទួលបានចំណងដៃកូនស្រី១ អាយុជិត ១០ឆ្នាំ។ កាលពីឆ្នាំ២០១៧ អ្នកនាង អម្ពរ ទេវី បានចុះមកខ្មែរថតភាពយន្ដ ២រឿងគឺរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” ដឹកនាំដោយលោកស្រី ពាន់ ភួងបុប្ផា និងរឿង ”ឆន្ទា” របស់ Ld ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច