ជីវិតកម្សាន្ដ
ការបាញ់ប្រហារនៅផ្សារទំនើបកណ្ដាលក្រុង បាងកក ម្សិលមិញ តារាស្រី Bella ក៏នៅក្នុងហេតុការណ៍ដែរ
នៅក្នុងហេតុការណ៍បាញ់ប្រហារនៅឯផ្សារទំនើប Siam Paragon កណ្ដាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ តារាសម្ដែង Bella Ranee ក៏មានវត្តមាននៅទីតាំងកើតហេតុដែរ តែបើតាមការបញ្ជាក់ពីសាមីខ្លួន តារាស្រីរូបនេះពុំបានរងគ្រោះថ្នាក់អ្វីនោះទេ។

ក្រោយហេតុការណ៍បាញ់ប្រហារនៅចំកណ្ដាលក្រុង ដែលបង្កឡើងដោយក្មេងជំទង់វ័យ ១៤ឆ្នាំ មនុស្ស ៣នាក់បានស្លាប់ និង ៥នាក់បានរងរបួរ ខណៈមនុស្សរាប់រយបានជម្លៀសចេញពីផ្សារ។ ក្នុងចំណោមអ្នកជម្លៀសចេញពីផ្សាររាប់រយនាក់ ក៏មានវត្តមានតារាសម្ដែងជួរមុខ Bella Ranee ផងដែរ ដែលនាងបានរួចផុតពីគ្រោះថ្នាក់ ពុំមានរងរបួស ឬខូចខាតរបស់របរអ្វីឡើយ។

តាមរយៈសារបង្ហោះតាមបណ្ដាញសង្គម Instagram តួឯកស្រីរឿង “បុព្វេសន្និវាស” បានប្រាប់ពីសុវត្ថិភាពរបស់ខ្លួន និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់គ្រួរសារជនរងគ្រោះទាំងអស់។ នាងបានសរសេរថា “ពេលនេះ Bella មានសុវត្ថិភាពហើយ ក្រោយចាកចេញពី Paragon Hall ។ សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលបារម្ភសុខទុក្ខ។ ប៉ុន្តែលើសពីនេះទៅទៀត Balla សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ហើយសូមចូលរួមកាន់ទុក្ខដល់អ្នកស្លាប់ទាំង ៣ នាក់ រួមទាំងផ្ញើសារលើកទឹកចិត្តដល់អ្នករងរបួស សូមជូនពរអ្នករាល់គ្នាមានសុវត្ថិភាព” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាថៃច្រើនរូប ចូលរួមរំលែកទុក្ខហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើបកណ្ដាលក្រុងបាងកក
ចុចអាន៖ ល្បីថា Bella កំពុងណាត់ជួបជាមួយម្ចាស់សណ្ឋាគារលំដាប់ប្រទេស

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា