Connect with us

ជីវិតកម្សាន្ដ

គ្មានលទ្ធភាព តារាកំប្លែង ប៉េង ប៉ោង ប្រកាសលក់ដីបន្ទាន់យកលុយព្យាបាលជំងឺ

បានផុស

នៅ

ជំងឺ​កាន់តែ​ធ្វើទុក្ខ​ខ្លាំង តារា​កំប្លែង​អ្នកនាង មឿន និមល ហៅ ប៉េង ប៉ោង បាន​សម្រេច​ប្រកាស​លក់​ដី​បន្ទាន់ ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ ស្រប​ពេល​មាន​ដំណឹង​អ្នកនាង​ចង់​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង ប៉េង ប៉ោង កាលពី​ថ្មីៗ​មុន​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់​អារម្មណ៍​គ្រប់គ្នា បន្ទាប់ពី​តារា​កំប្លែង​រូប​នេះ​ទម្លាយ​ពី​អាការ​ជំងឺ​ទឹកនោមប្រៃ​កាន់តែ​ធ្វើទុក្ខ​ខ្លាំង​លើ​រូប​នាង។ ជាមួយ​នោះ ដោយសារ​អត់​លទ្ធភាព​រកលុយ​ព្យាបាល ប៉េង ប៉ោង បាន​ប្រកាស​លក់​ដី ១ កន្លែង នៅ​កំបូល ដើម្បី​យក​លុយ​មើល​ខ្លួន។

អ្នកនាង ប៉េង ប៉ោង បញ្ជាក់​ថា «នាង​ខ្ញុំ ប៉េង ប៉ោង ត្រូវ​ការ​លក់​ដី ១ កន្លែង ក្បាល ៩ បណ្ដោយ ២១ បន្ទាន់ នៅ​កំបូល ក្នុង​តម្លៃ​សមរម្យ ដើម្បី​យក​លុយ​ព្យាបាល​សុខភាព បើ​ពុក​ម៉ែ​បងប្អូន​ចង់បាន​អាច​ទំនាក់ទំនង​នាង​ខ្ញុំ​បាន​តាមរយៈ​លេខ​,០៩៨ ៦៥៨ ៩៥៦ ,០១២ ៥៥៣ ៨៦៥ ដោយ​ក្ដី​គោរព ជួយ​ស៊ែ​នាង​ខ្ញុំ​ម្នាក់ ១ ផង អរគុណ»។

ជា​ការ​ពិត​បើ​តាម​ការ​កត់សម្គាល់​តារា​កំប្លែង​អ្នកនាង ប៉េង ប៉ោង មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​មាន​សុខភាព​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​បញ្ហា​ជំងឺ​ធ្វើទុក្ខ​ជា​បន្តបន្ទាប់ ខណៈ​ថ្មីៗ​នេះ ក៏​ស្រាប់តែ​លេចឡើង​អាការ​ជំងឺ​ទឹកនោមប្រៃ​គួរ​ឲ្យ​ព្រួយបារម្ភ​ទៀត​ផង។ ជំងឺ​ទឹកនោម​ប្រៃ​នេះ​គឺ​បាន​ធ្វើ​ទុក្ខ​មក​លើ​អ្នកនាង ប៉េង ប៉ោង ដូច​ជា មាន​សភាព​ហើម​ជើង និង​ធ្វើទុក្ខ​នៅ​ក្នុង​ខ្លួនប្រាណ​យ៉ាង​ពិបាក​ទៀត​ផង។

អ្នកនាង ប៉េង ប៉ោង បាន​បញ្ជាក់​ថា បន្ទាប់ពី​ពិសា​របស់​គ្រូពេទ្យ​ម្នាក់​រួចមក ក៏​ស្រាប់​តែ​មាន​អាការ​ធ្វើ​ទុក្ខ​ខ្លាំង​នៅ​លើ​ខ្លួនប្រាណ។ ហើយ​ក៏​ទៅ​ពិនិត្យ​ម្តង​ទៀត​រក​ឃើញ​ថា ខ្លួន​មាន​ទឹកនោមប្រៃ​ដែល​បណ្តាល​ឲ្យ​ឈាម​ឡើង​ខ្លាំង​ទៀត​ផង​។ ក្នុងនោះ​អ្នកនាង​ក៏​ត្រូវ​បាន​អ្នក​ស្គាល់​ជំរុញ​ឲ្យ​ចេញ​ទៅ​ព្យាបាល​បន្ទាន់​នៅ​ប្រទេស​ក្រៅ​ឆាប់ៗ ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម