ជីវិតកម្សាន្ដ
តារាភាពយន្តទសវត្សរ៍៨០-៩០,អម្ពរ ទេវី រម្លឹកអនុស្សាវរីយ៍កាលពីក្មេង
អតីតតារាភាពយន្តស្រីល្បីឈ្មោះនិងមានភាពលេចធ្លោលើវិថីសិល្បៈក្នុងទសវត្សរ៍ឆ្នាំ៨០និង៩០អ្នក នាង អម្ពរ ទេវី បានបាត់វត្តមានអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ បន្ទាប់ពីបានដកខ្លួនពីវិថីសិល្បៈទៅសម្ងំរស់នៅលើទឹកដីសហរដ្ឋអាមេរិក។
ជាការពិតថ្វីត្បិតតារាស្រីជើងចាស់សម្បូរបទពិសោធសម្ដែងអ្នកនាង អម្ពរ ទេវី បានសម្រេចចិត្តដើរចេញពីសិល្បៈអស់រយៈកាលជាងពីរទសវត្សរ៍ហើយក្តី តែកេរ្តិ៍ឈ្មោះរបស់នាងនៅតែដិតដាមជាប់នៅក្នុងក្រអៅបេះដូងទស្សនិកជនគ្រប់ស្រទាប់វណ្ណៈដោយពេលខ្លះពួកគេនៅតែបង្ហាញអារម្មណ៍ចង់ទស្សនាទេពកោសល្យសម្ដែងរបស់អ្នកនាងឡើងវិញ និងចង់ឲ្យវិលមកចូលរួមសម្ដែងជាមួយតារារួមជំនាន់របស់ខ្លួន ដែលជាផ្នែកមួយចូលរួមលើកស្ទួយវិស័យភាពយន្ដនៅកម្ពុជា។

គេចាំបានថា ការចូលខ្លួនប្រឡូកក្នុងសិល្បៈសម្តែងរបស់អ្នកនាង អម្ពរ ទេវី ដំបូងឡើយនាងបានចាប់ដៃគូសម្តែងជាមួយលោក សម វិទ្យា នៅឆ្នាំ១៩៨៨។ ប៉ុន្តែក្រោយមកការសម្តែងរបស់អ្នកនាងក៏ចាប់ផ្តើមលេចធ្លោនិងទទួលបានការគាំទ្រខ្លាំងជាមួយដៃគូប្រុសលោក ទេព រិនដារ៉ូ។ យ៉ាងណាមិញក្រោយពីមានការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រតារាសម្ដែងជើងចាស់អ្នកនាង អម្ពរទេវី បានបង្ហាញខ្លួនជាថ្មីម្ដងទៀត លើលើទឹកដីប្រទេសកម្ពុជាកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៨ផងដែរ។
ចំពោះការបង្ហាញខ្លួនដោយវិលត្រលប់មកកម្ពុជាលើកនោះ គឺត្រូវបានគេដឹងថា អ្នកនាង អម្ពរ ទេវីមកដើម្បីថតភាពយន្តឲ្យស្ថានីយទូរទស្សន៍មួយ។ ទន្ទឹមគ្នាដែលការវិលត្រឡប់ទៅរស់នៅក្រៅប្រទេសវិញអស់រយៈពេលយូរខែរបស់ អម្ពរ ទេវី នោះដែរ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកនាងបានបង្ហោះរម្លឹកអនុស្សាវរីយ៍អតីតកាលគ្រាពីក្មេងរួមសម្តែងជាមួយលោក ទេព រិនដារ៉ូ និង យុត្ថា រ៉ាឆានី បង្កការចាប់អារម្មណ៍ខ្លាំងដល់មហាជនគ្រប់គ្នា។

ជាមួយគ្នានៃការបង្ហោះរូបភាពនេះដែរអ្នកនាង អម្ពរ ទេវី ក្រៅពីរម្លឹកគ្រាអតីតកាល អ្នកនាងក៏បានរំលេចសារខ្លីមួយដោយបានលើកឡើងថា សួស្ដីអ៊ុំពូមីងបងប្អូនទាំងអស់គ្នាខានផុសយូរហើយសុំរម្លឹករឿងអនុស្សាវរីយ៍ចាស់កាលនៅពីក្មេង។ សូមប្រិយមិត្តទស្សនារូបភាពអនុស្សាវរីយ៍របស់អ្នកនាង អម្ព រ ទេវី ខាងក្រោមនេះ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម