ជីវិតកម្សាន្ដ
ប៉ូគឹមថេង សុតធីតា បង្ហើបតម្រុយអាយុត្រូវរៀបការ មហាជនអស់ចម្ងល់
អ្នកគាំទ្រមួយចំនួនតែងសួរនាំចង់ដឹងពីរឿងរ៉ាវជីវិតស្នេហាផ្ទាល់ខ្លួនរបស់បវរកញ្ញា ប៉ូគឹមថេង សុតធីតា ដែលជាចំណុចដ៏រសើបសម្រាប់មហាជន ក៏ដូចជាអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជានោះ ថ្មីៗ នេះ សាមីខ្លួនបានចេញមកបញ្ជាក់ប្រាប់ពីអាយុត្រូវរៀបការ។

ការចេញមុខបញ្ជាក់របស់បវរកញ្ញា ប៉ូគឹមថេង សុតធីតា នេះ បន្ទាប់ពីនាងបានបង្ហោះខ្លឹមសារមួយដោយលើកឡើងថា «ជាតិនេះ ឈុតកូនក្រមុំម៉ូដបែបណាក៏មានឱកាសបានស្លៀកដែរ តែកូនកំលោះពិតប្រាកដប្រហែលជាមិនមានវាសនាបានជួបទេ»។ តាមរយៈខ្លឹមសារនេះ ក៏មានមតិមួយចំនួនបាននាំគ្នាសួរដេញដោលចង់ដឹងថា តើកូនកំលោះជានរណា? ហើយនាងរៀបការពេលណា?។

មន្ទិលនេះ ត្រូវបានម្ចាស់មកុដ Miss Grand Cambodia 2021 បញ្ជាក់ច្បាស់ថា សម្រាប់ឥឡូវនេះមិនទាន់ហួសពេលទេ ព្រោះថាចាំអាយុ ២៩ ឬ ៣០ ឆ្នាំជាង ចាំរៀបការក៏មិនហួសពេលដែរ។ កញ្ញា ប៉ូគឹមថេង សុតធីតា បានលើកឡើងថា «មនុស្សស្រីពេញស្អាតនៅអាយុ ២៩ ៣០ ៣១….ចាំពេញស្អាតចាំការបងប្អូន នៅ ៥ ឬ ៦ ឆ្នាំ ទៀត»។

គួរបញ្ជាក់ថា បវរកញ្ញា ប៉ូគឹមថេង សុតធីតា ថ្មីៗនេះ បានបញ្ចេញរូបភាពចំនួន ៣ សន្លឹក ក្នុងទម្រង់ប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ស្អាត ចំឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ទទួលបានការសរសើរពីសំណាក់មហាជនអ្នកគាំទ្រ ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ រូបភាពនេះ ត្រូវបានសាមីខ្លួន កញ្ញា ប៉ូគឹមថេង សុតធីតា ចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញសម្រស់យ៉ាងស្រស់ផូរផង់ ខណៈនាងស្លៀកឈុតសម្លៀកបំពាក់ទម្រង់កូនក្រមុំមានឌិនរំលេចក្បាច់រចនាយ៉ាងស្រស់ស្អាត៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?