ជីវិតកម្សាន្ដ
ជួបទុក្ខផ្ទួនៗ អតីតអ្នកបញ្ចូលសំឡេងតួឯករឿង “ទិនហ្វី” មានជំងឺប្រចាំកាយ ថែមចៅកើតមហារីកគ្រាប់ឈាម
នឹកឃើញដល់តួសម្តែងបែបកំប្លុកកំប្លែងល្បី ឈ្មោះក្នុងខ្សែភាពយន្តរឿងហុងកុង ទិនហ្វី មហាជនច្បាស់ជាស្គាល់គ្រប់គ្នាមិនខាន។ ចំណែកអ្នកដែលប្រើសំឡេងបញ្ចូលកាន់តែមានរស់ជាតិស៊ីសង្វាក់ទៅនឹងសាច់រឿងនោះប្រហែលជាមានទស្សនិកជនខ្លះបានស្គាល់ និងខ្លះទៀតមិនទាន់ស្គាល់នៅឡើយទេ។
ប្រាកដណាស់លោក ជា ចាន់ប៉ូ គឺជាអតីតអ្នកបញ្ចូលសំឡេងល្បីឈ្មោះនៅក្នុងរឿង “ទិនហ្វី” នៅក្នុងខ្សែភាពយន្តចិនហុងកុងដ៏ល្បីពីទតវត្សន៍ឆ្នាំ ៩០។

ទស្សនិកជនដែលបានធ្លាប់ទស្សនាខ្សែភាពយន្តរឿងដែលលោក ជា ចាន់ប៉ូ បញ្ចូលសំឡេងបានសេីចសប្បាយរីករាយរំលាយអស់ទុក្ខកង្វល់តាមរយ:ទេពកោសល្យនៃទឹកដមសំឡេង និងចងចាំសំឡេងរបស់គាត់នៅពេលមានទុក្ខសោកនឹកដល់ឈ្មោះទិនហ្វី គឺនឹកដល់សម្លេងលោក ជា ចាន់ប៉ូ។
បើតាមការផ្សព្វផ្សាយពីក្រុមព្រះសូរិយា បានលើកពីខ្សែជីវិតពិតនៃអ្នកប្រកបមុខរបបលេីវិថីសិល្បៈទី ៧ លោក ជា ចាន់ប៉ូ ដែលបានចាប់អាជីពជាអ្នកបញ្ចូលសម្លេងដាក់ក្នុងភាពយន្តបរទេសមានដូចជា, ចិន អាមេរិចកាំង ថៃ កូរ៉េ ក្រោយថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលសំឡេងរបស់គាត់បញ្ចូលបានធ្វេីឲ្យទស្សនិកជនបានស្គាល់យ៉ាងច្បាស់ក្នុងខ្សែភាពយន្តហុងកុងគឺលោកទិនហ្វី។

លោក ជា ចាន់ប៉ូ បញ្ចប់អាជីពជាអ្នកបញ្ចូលសំឡេង ដោយសារតែលោកមានជំងឺប្រចាំកាយមិនអាចព្យាបាលបានហេីយត្រូវការចំណាយយ៉ាងច្រេីនក្នុងការទិញថ្នាំពេទ្យ ដេីម្បីអាចបន្តជីវិតបានទៅមុខទៀត។ ភារកិច្ចរ៉ាប់រងបន្ទុកគ្រួសារធ្លាក់លេីភរិយារបស់លោកទាំងស្រុង ដែលបានឆ្លៀតទៅធ្វេីការងារនៅភោជនីយដ្ឋានដេីម្បីបានប្រាក់ខ្លះយកមកទប់ការចំណាយថ្លៃថ្នាំពេទ្យ ការហូបចុកដោយទុកឲ្យលោកនៅផ្ទះជាមួយចៅប្រុសម្នាក់ជាអ្នកមេីលថែរក្សាលោកជំនួសភរិយានិងកូនៗ។
ប៉ុន្តែអកុសលក្រៅពីលោកមានជំងឺប្រចាំកាយ ស្រាប់តែថ្មីៗចៅប្រុសដែលតែងតែនៅតាមមេីលថែបាយទឹកព្រឹកល្ងាច ដែលមានអាយុត្រឹមតែ ១១ ឆ្នាំ កើតជំងឺមហារីកគ្រាប់ឈាមក្រហមបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី២។
សម្តីដែលកាន់តែឆួលអារម្មណ៍ដោយសោកសង្រេងបំផុត លោក ជា ចាន់ប៉ូ ពោលថា បេីសិនជាយមរាជត្រូវការជីវិតលោកព្រមប្រគល់ជូនសូមកុំយកជីវិតចៅប្រុសរបស់គាត់។
ក្រុមព្រះសូរិយា ក៏បានបង្ហាញពីលេខទូរសព្ទរបស់គាត់ ដើម្បីប្រិយមិត្តអាចចូលរួមផ្តល់ជំនួយសម្រាប់ផ្តល់ដល់អតីតអ្នកបញ្ចូលសំឡេងដ៏ល្បីឈ្មោះមួយនេះតាមរយៈលេខ ០១២ ៦៦៤ ៤៦៧៕
អត្ថបទ៖ ចានរ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ