ជីវិតកម្សាន្ដ
នី មុន្នីនាថ បំផុសយុទ្ធនាការជួយទេសចរណ៍ក្នុងស្រុក រំលេចការតែងខ្លួនជានារីអប្សរា
តារាសម្ដែងសម្បូរទឹកភ្នែកតែងតែក្តាប់បានតំណែងតួឯកស្ទើរគ្រប់រឿង កញ្ញា នី មុន្នីនាថ បានចេញ មកបំផុសស្មារតីដល់យុវជនដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកឲ្យកាន់តែរីកម្រើនថែមទៀត។

កញ្ញា នី មុន្នីនាថ កន្លងមកត្រូវបានគេស្គាល់ថាជាតារាសម្ដែងពូកែទឹកភ្នែកដែលក្ដោបក្ដាប់បានឱកាសសម្ដែងតួឯកស្ទើរគ្រប់រឿងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរ។ មិនតែប៉ុណ្ណោះនាងក៏ត្រូវបានទស្សនិកជនសរសើរតាមរយៈសកម្មភាពការងារសង្គម និងជាប្រធានមូលនិធិផ្ដល់ឈាមផងដែរ។
រឿងដែលភ្ញាក់ផ្អើលទៀតនោះកាលថ្មីៗនេះ កញ្ញា នី មុន្នីនាថ បានបង្កការចាប់អារម្មណ៍ និងផ្ទុះការកោតសរសើរពីសំណាក់មហាជនគ្រប់គ្នាបន្ទាប់ពីឃើញតារាស្រីរូបនេះបានបង្ហាញខ្លួនក្នុងការតុបតែងជានារីអប្សរា យ៉ាងស្រស់ ស្អាតដោយក្នុងនោះ នាងក៏បានបំផុសយុទ្ធនាការជួយទេសចរណ៍ក្នុងស្រុក។

តារាសម្តែង នី មុន្នីនាថ ក៏បានបញ្ចេញរូបភាពដោយរំលេចខ្លួនក្នុងឈុតអប្សរាភ្ជាប់ខ្លឹមសារខ្លីថា «យុទ្ធនាការជួយទេសចរណ៍ក្នុងស្រុក….តោះទៅលេងសៀមរាប»។ ជាមួយគ្នានេះ ក៏មានការលើកឡើងថា «អរគុណយ៉ាងជ្រាលជ្រៅដល់កញ្ញា Ny Monyneath បានចូលរួមថែរក្សាទម្រង់សិល្បៈអប្សរាដូចពាក្យមួយឃ្លាបានពោលថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” ។

យើងទាំងអស់គ្នាជាកូនខ្មែរ ត្រូវតែចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ឲ្យបានរីកចំរើនដើម្បីកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសជួយបង្កើនចំណូលដល់ជាតិ និងពលរដ្ឋទាំងមូលផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល