Connect with us

ជីវិតកម្សាន្ដ

ចុងឆ្នាំ! ស៊ឹម ថៃណា ជួបរឿងផ្ទួនៗ រងការមើលងាយ និងបំពានរាងកាយជាថ្មី

បានផុស

នៅ

កត់​សម្គាល់​ឃើញ​ថា​ តារា​ចម្រៀង​ កញ្ញា ស៊ឹម ថៃណា ចូល​ដល់​ចុង​ឆ្នាំ​២០២៣ នេះ គឺ​នាង​មាន​យីអ៊ុន ហាក់​មិន​សូវ​ល្អ​សោះ ខណៈ​កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​ត្រូវ​បុរស​​ស្រវឹង​ស្រា​ម្នាក់​ជេរ​ប្រមាថ​កិត្តិយស​ថ្លៃថ្នូរ។ ចំណែក​ពេល​នេះ​ស្រាប់​តែ ថៃណា បាន​ទម្លាយ​ជា​ថ្មី​ថា​មាន​អ្នក​មើលងាយ និង​បំពាន​រាងកាយ​របស់​នាង​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ជួប​រឿងរ៉ាវ​នេះ​ គេ​សង្កេត​ឃើញ​តារា​ចម្រៀង​ចាស់​វស្សា កញ្ញា ស៊ឹម ថៃណា បាន​បង្ហាញ​ការ​មិន​សប្បាយ និង​ហួសចិត្ត​ ចំពោះ​ទង្វើ​គ្មាន​សីលធម៌​ពី​សំណាក់​បុគ្គល​ទាំង​នោះ។ ថៃណា បាន​ប្រកាស​ព្រមាន​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ផង​ដែរ ដើម្បី​ប្រឆាំង​ការ​មើល ងាយ​ និង​ការ​បំពាន​រាងកាយ​មក​លើ​នាង​ដែល​ជា​ស្រ្តី​ភេទ។

កញ្ញា ស៊ឹម ថៃណា បាន​បញ្ជាក់​ថា «បន្តិច​ទៀត​មាន​រឿង​ល្អ​មើល​ហើយ​ អាង​ខ្សែ​មែន​ បាន​មើល​ងាយ​ខ្ញុំ​ លើក​ទី​មួយ​បំពាន​រាងកាយ​ខ្ញុំ​ម្តង​ ខ្ញុំ​លើក​លែង​ដោយ​គិត ថា​ធ្លាប់​ស្គាល់​គ្នា​គ្រាន់​តែ​ខ្ញុំ​ឈប់​រាប់​អាន តែ​ឥឡូវ​មក​ប្រើ​សម្ដី​​មើលងាយ​ម្តង​ទៀត សង្គម​នេះ​គេ​កំពុង​លុប បំបាត់​ការ​មើល​ងាយ​មក​លើ​ស្ត្រី»។

តារា​ចម្រៀង ស៊ឹម ថៃណា បាន​បន្ថែម​ទៀត​ថា «អា​ប្អូន​ចង់​លេង​តាម​ផ្លូវច្បាប់? ខ្ញុំ​ក្រ​អត់​ខ្សែ​ទេ​ តែ​ខ្ញុំ​ជឿជាក់​លើ​ច្បាប់​ហេតុ​អី្វបាន ខ្ញុំ​ជួប​តែ​ពពួក​មើលងាយ​ស្ត្រី​អី​ចឹង​»។

កញ្ញា ស៊ឹម ថៃណា បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀតថា “រឿង​នេះថ្មីទៀត​ហើយដោយ​គេអាងថា ខ្លួន​កូនអ្នកមាន​ខ្សែ​ធំ ហើយ​រឿងនេះ​ក៏ទើប​កើតឡើងកាល ពីយប់មិញដែរ“។

គួរ​រម្លឹក​ដែរ​ថា តារាច​ម្រៀង​ចាស់​វស្សា គឺកញ្ញា ស៊ឹម ថៃណា កាលពីថ្មីៗ​កន្លងទៅ​នេះនាង​ត្រូវ​បានបុរស​ម្នាក់ដែល​ស្រវឹង​ស្រាជេរ​ប្រមាថ​កិត្តិយស​ធ្ងន់ធ្ងរ​រហូត​ធ្វើ​ឲ្យតារា​ស្រីរូបនេះ​កើត​ទុក​មិនសុខចិត្ត​ដោយ​ប្រកាស​ឲ្យបុគ្គលរូប​នោះ​ចេញ​មុខ​សុំទោស​ជាសាធារណៈ​ទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម