ជីវិតកម្សាន្ដ
IU ត្រូវគេគំរាមសម្លាប់ ពេលកំពុងថត
តារាសម្ដែង និងចម្រៀងទោល IU (Lee Ji-eun) បានក្លាយជាគោលដៅនៃការគំរាមសម្លាប់របស់ជនអនាមិកនៅលើអ៊ីនធឺរណិត ពេលកំពុងថត ប៉ុន្តែជាសំណាងល្អ នាងពុំមានគ្រោះថ្នាក់អ្វីនោះទេ ដោយសារមានអន្តរាគមន៍ពីផលិតករ និងក្រុមប៉ូលិស។

នៅថ្ងៃទី៦ ខែតុលា ផលិតកម្ម EDAM Entertainment របស់តារាស្រី IU បានផ្តល់ព័ត៌មានថា ខ្លួនកំពុងដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកនិយមលេងអ៊ីនធឺរណិតដែលបញ្ចេញសកម្មភាពព្យាបាទ និងបង្ខូចកេរ្តិ៍ឈ្មោះតារាចម្រៀង IU ។យោងតាមការអះអាងពីផលិតកម្ម ពួកគេបានប្តឹងទាមទារសំណងខូចខាត ប្រឆាំងនឹងអ្នកនិយមលេងអ៊ីនធឺរណិត ពីបទបរិហារកេរ្តិ៍ និងរំលោភសិទ្ធិរបស់នាង ហើយបច្ចុប្បន្នកំពុងរង់ចាំការសម្រេចរបស់តុលាការ។

ជាមួយគ្នានោះ ផលិតកម្មបានចេញសេចក្តីថ្លែងការណ៍បន្ថែមថា ជនអនាមិកនៅលើអនឡាញបានគំរាមសម្លាប់សិល្បការិនីរបស់ខ្លួន ពេលនាងកំពុងថត ប៉ុន្តែបន្ទាប់ពីនោះប៉ូលិសបានទៅកាន់ការិយាល័យរបស់ផលិតកម្ម និងផ្ទះរបស់ IU ដើម្បីការពារ និងធានាសន្តិសុខជូននាង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មូលហេតុដែល IU មិនបោះបង់ក្រុមការងារ ធ្លាប់រួមទុក្ខរួមសុខជាមួយគ្នា
ចុចអាន៖ អតីតសិល្បករផលិតកម្ម YG បាត់ខ្លួនជាង ១០ឆ្នាំ មិនទាន់រកឃើញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ