ជីវិតកម្សាន្ដ
ផលិតករលើកឡើងភាពវិជ្ជមានចាំបាច់ត្រូវស្នើសុំក្រសួងវប្បធម៌ មុនថតរឿង និងចម្រៀង
លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តល្បីឈ្មោះ បានធ្វើការលើកទឹកចិត្តដល់បណ្តាអ្នកផលិត ឬថតរឿង ព្រមទាំងចម្រៀងកាយវិកាខារ៉ាអូខេ គួរចាំបាច់ស្នើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិនក្នុងការថតរឿងភាគ រឿងខ្លី និងចម្រៀងខារ៉ាអូខេ។

ក្នុងដំណើរចេញទៅប្រទេសចិនលោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថា លោកទៅស្រុកចិនលើកនេះជួបព្រឹទ្ធាចារ្យ ២ នាក់ ម្នាក់គាត់នៅផ្នែកភាពយន្តគាត់ថា «បើយើងចង់ឲ្យសិល្បៈភាពយន្ត ដើរលឿនផ្នែកភាពយន្ត និងទូរទស្សន៍ត្រូវនៅច្រកមេតែមួយជាមួយគ្នា។លោកថា ខ្ញុំក៏ភ្ញាក់ខ្លួនព្រើស ខ្ញុំចាំបានរឿងភាគមួយដែលធ្វើ ហើយចាក់ផ្សាយនៅទូរទស្សន៍ហើយមានប្រតិកម្មពីមហាជនហើយត្រូវបានបិទការចាក់ព្រោះ មូលហេតុមិនបានចូលច្រកឆែករឿងមុននិងចាក់មូលហេតុ គឺច្រកខុសគ្នានេះហើយ»។
លោក ហ៊ុយ យ៉ាឡេង និយាយបន្តថា «លោកសូមលើក បន្ថែមបើគ្រប់ប្រព័ន្ធឲ្យតែផ្នែកថតមិនថាខារ៉ាអូខេ ចម្រៀង រឿងភាគ រឿងខ្លី បើចូលច្រកតែមួយនៅនាយកដ្ឋានភាពយន្ត និងក្រោមដំបូលក្រសួងវប្បធម៌តែមួយ លោកគិតថាយើងពិតជាអភិវឌ្ឍន៍ និងងាយគ្រប់គ្រងកំហុសបូករួមបច្ចុប្បន្ន គឺសម័យទូរស័ព្ទលឿនរហ័ស MMOថតរកលុយដែលមិនបានឆ្លង ហើយចម្លងកូបពីវប្បធម៌គេមកផ្សាយដោយមិនបានត្រួតពិនិត្យ ពិតណាស់ក្រសួងកើត រឿងឈឺក្បាលនិងត្រូវគេជេ»។

ផលិតកររូបនេះបានលើកហេតុផលថា «តួយ៉ាងរឿងសុំសិទ្ធថតនៅប្រាសាទ បើបណ្តោយឲ្យថតសេរីមិនសុំមុន មិនឆ្លងប្រកដណាស់យើងមិន ដឹងជាឃើញរូបអី្វខ្លះច្បាស់ជាមានថតអាសអាភាស អ្នកខ្លះថតរឿងខ្មែរពាក់អាវសៀមហើយថតនៅប្រាសាទបើមិនមានក្រសួងជាអ្នកត្រួតពិនិត្យទេគេសើចយើងហើយ»។
លោក ហ៊ុយ យ៉ាឡេង បន្ថែមថា“ខ្ញុំសំណូមពរឲ្យយើងចូលច្រកតែមួយមុននឹងថត គឺត្រូវស្នើសុំទៅនាយកដ្ឋានភាពយន្តគ្មានរដ្ឋណាគេមិនឲ្យយើងផ្សព្វផ្សាយវប្បធម៌ជាតិយើងទេ តែគេខ្លាចយើងធ្វើខុស បើមិនបានឆ្លងហើយតែខុសហើយគេបិទ គឺខាតទាំងលុយ ខាតទាំងពេលវេលា កម្លាំងកាយចិត្ត”។

គួរបញ្ជាក់ថាផលិតករភាពយន្តខ្មែរលោក ហ៊ុយ យ៉ាឡេង ថ្វីត្បិតកន្លងទៅលោកត្រូវខាត់បង់អស់ទ្រព្យពីខ្លួនក្នុងការផលិតរឿងក៏ពិតមែន ប៉ុន្តែលោកនៅរក្សាជំហរ និងមានឆន្ទៈសម្រាប់លើកស្ទួយវិស័យសិល្បៈរបស់ខ្មែរដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ