ជីវិតកម្សាន្ដ
ភរិយា Beckham ទម្លាយរឿងស្វាមីមានស្រី កាលពី ២០ឆ្នាំមុន
ពាក្យចចាមអារ៉ាមមានស្រីរបស់ស្វាមីអ្នកច្នៃម៉ូដ Victoria Beckham កាលពី ២០ឆ្នាំ ធ្លាប់បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរង្វង់សិល្បៈ ប៉ុន្តែពេលនោះទោះបីជាផ្ទុះរឿងអាស្រូវស្នេហាយ៉ាងណា ក៏ភរិយារូបនេះ មិនចេញបកស្រាយសូម្បីបន្តិច។

រក្សាភាពស្ងៀមស្ងាត់រហូតដល់ ២០ឆ្នាំ ពេលនេះទើបភរិយាអតីតកីឡាករបាល់ទាត់ David Beckham ព្រមទម្លាយរឿងហេតុដែលកើតឡើងកាលពីពេលនោះ។ Victoria សារភាពថា ពេលនោះជាពេលពិបាកបំផុតនៃចំណងអាពាហ៍ពិពាហ៍របស់នាង គឺជាពេលដែល Rebecca Loos អះអាងថាមានទំនាក់ទំនងស្នេហាជាមួយស្វាមីរបស់នាង ខណៈនាង និងស្វាមីលែងមានអារម្មណ៍ល្អនឹងគ្នាដូចមុន។

មុនផ្ទុះព័ត៌មានអាស្រូវស្នេហា ក្នុងឆ្នាំ២០០៣ ប្តីប្រពន្ធនេះបានរៀបការតាំងពីឆ្នាំ១៩៩៩ ប៉ុន្តែរៀបការរួចមិនទាន់ ៤ឆ្នាំស្រួលបួល ជីវិតអាពាហ៍ពីពាហ៍ចាប់ផ្ដើមរកាំរកូស ពោលគឺនៅពេលដែល David Beckham បានផ្លាស់ទៅក្លឹប Real Madrid ហើយពួកគេត្រូវរស់បែកគ្នា។

អំឡុងពេលនោះ ស្វាមីត្រូវរស់នៅអេស្ប៉ាញ ឯភរិយារស់នៅឯអង់គ្លេស។ ពេលនោះហើយដែលព័ត៌មាន David Beckham មានស្រីបានផ្ទុះឡើង។ តាមពិតជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរពេលនោះ មិនល្អឡើយ ពោលគឺពួកគេសុទ្ធតែរងសម្ពាធរៀងខ្លួន។ វាគឺជាពេលដែលអ្នកទាំងពីរទាស់ទែងគ្នា ប្រសិន Victoria ចិត្តមិនធ្ងន់ទេ ពួកគេទំនងលែងលះគ្នាបាត់ទៅហើយ។

ទោះបីកាលណោះ មានរឿងទាស់ទែងខ្លាំងក្នុងរវង្វង់គ្រួសារ សឹងលែងបន្តជីវិតប្ដីប្រពន្ធបាន ប៉ុន្តែដោយសារ Victoria មិនចេញបកអាក្រាតស្វាមី និងមិនបានចេញមកនិយាយពីទុក្ខលំបាករបស់នាងជាសាធារណៈ ព័ត៌មានចចាមអារ៉ាមចាប់ផ្ដើមរលត់ទៅ ហើយប្ដីប្រពន្ធមួយគូនេះនៅតែបន្តរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលដូចបច្ចុប្បន្ន ដែលគិតត្រឹមឆ្នាំ២០២៣ ពួកគេរស់នៅជាមួយគ្នាបាន ២៤ឆ្នាំ ព្រមទាំងមានកូនស្រីចំនួន ៤នាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រូបមន្តថែសាច់ឱ្យចាំរបស់ភរិយា David Beckham ទោះឈានចូលវ័យ ៤៩ឆ្នាំ
ចុចអាន៖ អាយុទើប ១២ឆ្នាំ កូនស្រីពៅ Beckham មានទេពកោសល្យមិនចេះតិច

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?