ជីវិតកម្សាន្ដ
ដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទូទាំងប្រទេសមកជប់លៀងជុំគ្នា អបអរភាពជោគជ័យ និងសម្ពោធផលិតផលថ្មីភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្ម និងដាក់សម្ពោធជាផ្លូវការផលិត ផលថ្មី គឺភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា រសជាតិកូឡា នៅលើទីផ្សារកម្ពុជា ក្រោមវត្តមានចូលរួមដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស សិល្បករ សិល្បការិនី ដៃគូពាណិជ្ជកម្ម ដៃគូចែកចាយផលិតផលនៅទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅ ដឹព្រេមៀ សេនធ័រ សែនសុខ នាល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងកម្មវិធីជប់លៀងដ៏អធិកអធម និងដាក់សម្ពោធផលិតផលទី ១០ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា ដ៏អស្ចារ្យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានផ្តល់នូវបរិយាកាសជួបជុំយ៉ាងសប្បាយរីករាយ តាមរយៈការក្រេបរសជាតិដ៏ឈ្ងុយឆ្ងាញ់ នៃផលិតផលទាំងអស់របស់ វឌ្ឍនៈ ប្រ៊ូវើរី ការចាប់មហារង្វាន់ផ្តល់ជូនដៃគូពាណិជ្ជកម្មមហាសំណាង ក៏ដូចជាការសម្តែងសិល្បៈបទចម្រៀងល្បីៗរបស់កំពូលតារាចម្រៀងដូចជា អ្នកនាង មាស សុខសោភា ពូឃ្លាំង កញ្ញារ៉ាប៊ី លោក នីកូ លោក G-Devith អ្នកនាងទេព បូព្រឹក្ស និងលោក Sai។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “ផលិតផល វឌ្ឍនៈ ប្រ៊ូវើរី មានភាពលេចធ្លោខ្លាំងនៅលើទីផ្សារកម្ពុជាមកដល់ថ្ងៃនេះ ក៏ដោយសារមានអ្នកទាំងអស់គ្នាចូលរួមគាំទ្រ ជួយផ្សព្វផ្សាយ ជាពិសេសដៃគូពាណិជ្ជកម្ម ដៃគូសហការចែកចាយ ដែលជឿជាក់លើគុណភាព និងរសជាតិផលិតផលទាំងអស់របស់ វឌ្ឍនៈ ប្រ៊ូវើរី ហើយបាននាំយកផលិតផលយើងទៅចែកចាយបន្តជាមួយអតិថិជននៅគ្រប់ទិសទី។” អ្នកឧកញ៉ាបានបន្តទៀតថា “យើងដើររួមគ្នា ទើបយើងដើរបានឆ្ងាយ ហើយយើងរក្សាគោលដៅជោគជ័យរួមគ្នាជានិរន្តរ៍ ជាមួយស្មារតីខំប្រឹងមោះមុតរបស់យើង នឹងនៅតែបន្តជាមួយ វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីសម្រេចបានភាពជោគជ័យទាំងអស់គ្នា។ ដូចថ្ងៃនេះ យើងសម្រេចបានសមិទ្ធផលទី១០ គឺភេសជ្ជៈប៉ូវកម្លាំង គ្រុឌកូឡា ដែលផលិតឡើងដោយភាពច្នៃប្រឌិតថ្មី យល់ច្បាស់ពីតម្រូវការទីផ្សារកម្ពុជា ដែលផ្តល់ឲ្យអតិថិជននូវបទពិសោធន៍នៃរសជាតិថ្មី ដើម្បីបន្តចែករំលែកភាពរីករាយស្រស់ស្រាយ ជាមួយថាមពលជំរុញភាពជឿជាក់ ស្វាហាប់ ឆ្ពោះទៅសម្រេចភាពអស្ចារ្យ និងជោគជ័យ។”
ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយដៃគូពាណិជ្ជកម្មជាច្រើននាក់នៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចែកចាយផលិតផលមានគុណភាពខ្ពស់ ឲ្យបានដល់ដៃអតិថិជនគ្រប់គ្នានៅគ្រប់ទីកន្លែង។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ឲ្យដំណើរការផលិតផលចំនួន ១០ រួចមកហើយ ដែលក្នុងនោះរួមមាន ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរគ្រុឌ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, ភេសជ្ជៈ វី-អាកទីវ បៃតង និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា ដែលផលិតផលទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ទិសទី ព្រមទាំងទទួលបានការទទួលស្គាល់ និងឈ្នះមេដាយមាសជាបន្តបន្ទាប់ ពីស្ថាប័នអន្តរជាតិល្បីៗជាច្រើនដូចជាស្ថាប័ន Monde Selection និង World Beer Awards ។
គួរបញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ហើយបានរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសតែងតែចូលរួមជំរុញពិពិដកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល