Connect with us

ជីវិតកម្សាន្ដ

សុីន យូប៊ីន កំពុងឈរលើតំណែង​ជាតារាស្រីដ៏លេចធ្លោរបស់កម្ពុជា

បានផុស

នៅ

តាមរយៈសកម្មភាព និងភាពជោគជ័យជាបន្តបន្ទាប់លើវិថីសិល្បៈ ស៊ីន យូប៊ីន កំពុងឈរលើតំណែងជាតារាសម្តែងស្រីដ៏លេចធ្លោរបស់កម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន និងបណ្តាក្រុមហ៊ុនអរន្តជាតិជាច្រើន ដោយមានការអញ្ជើញកញ្ញាឱ្យចូលរួមកម្មវិធី និងថតម៉ាកផលិតផលក្រុមហ៊ុនទាំងនោះជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមតែអាចសម្តែង តារាស្រីរបស់ស្ថានីយទូរទស្សន៍ភីអិនអិនរូបនេះ បានធ្វើឱ្យអ្នកគាំទ្រជាតិ និងអន្តរជាតិ មានការភ្ញាក់ផ្អើល និងកោតស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះសមត្ថភាព និងទេព​កោសល្យដ៏ប៉ិនប្រសប់លើវិស័យសិល្បៈ របស់កញ្ញា ដែលអាចច្រៀងបានទាំងភាសាជាតិ អង់គ្លេស ថៃ វៀតណាម និងចិនជាដើម។

ប្រឡូកក្នុងវិស័យសិល្បៈប្រហែលជាជាង ១០ឆ្នាំមកនេះ តារាស្រីរូបនេះ តែងបន្តអភិវឌ្ឍនសមត្ថភាពរបស់ខ្លួនជានិច្ច និងបានចូលរួមសម្តែងភាពយន្ត និងរឿងភាគជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ពេលនេះ កម្ពុជាថ្មី សូមលើកយកសមិទ្ធផលធំៗ របស់តារាលំដាប់ប្រទេសរូបនេះ សម្រេចបានក្នុងវិថីសិល្បៈ រយៈពេលកន្លងមកនេះ។

នៅឆ្នាំ២០១៣ យូប៊ីន បានក្លាយជាម្ចាស់ពាន The Winner of freshie girl រដូវកាលទី១២ ដែលនោះ អាចចាត់ថាជាជំហានដំបូងក្នុងវិថីសិល្បៈរបស់កញ្ញា។ ក្រោយមក ដោយសារតែសមត្ថភាពក្នុងការសម្តែង នៅឆ្នាំ២០១៧ តារាស្រីរូបនេះ ក៏ទទួលបានពានជាតារាស្រីឆ្នើម Best Actress award និងនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។

រំលងតែប្រហែលជា ២ឆ្នាំនៃស្ថានភាពវិបត្តិជំងឺកូវីដ១៩ ក្នុងកម្មវិធី Popular Actress award 2023 នៅប្រទេសថៃ យូប៊ីន យកបានពានរង្វាន់មួយទៀត ជាតារាស្រីដ៏មានប្រជាប្រិយ និងថ្មីៗនេះ កញ្ញាក៏ទើបនឹង ទទួលបានពានរង្វាន់​​ “Shining international award “ ពីកម្មវិធី HOFS 2023​ នៅសិង្ហបុរីផងដែរ។

គួរបញ្ជាក់ថា ក្រៅពីលើកពានធំៗ តារាស្ត្រីកម្ពុជារូបនេះ ត្រូវបានអញ្ជើញឱ្យចូលសម្តែងក្នុងកម្មវិធីក្រៅប្រទេសជាច្រើន មិនថាអាស៊ី និងអឺរ៉ុប។ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ២០២៣នេះ​ កញ្ញា​​ សុីន យូប៊ីន បានឡើងឆាកអន្តរជាតិជាបន្តបន្ទាប់ ពិសេសថ្មីៗនេះ កញ្ញាក៏បានទៅចូលរួមជាគូ ជាមួយនឹងតារាប្រុសដ៏មានប្រជាប្រិយរបស់កម្ពុជា គឺ​លោក ខាត់ វៃហាំង ដោយអ្នកទាំងពីរបានទៅសម្តែងនៅ វៀតណាម ក៏ដូចជាក្នុងការបិទកម្មវិធី នៃការបើកកម្មវិធីព្រឹត្តិការណ៍ខួបលើកទី១០ នៃ​មហោស្រព​ភាពយន្តអន្តរជាតិ Silk Road International Film Festival ដែលធ្វើឡើងនៅ ទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ចងការប្រាក់
សន្តិសុខសង្គម២៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម