ជីវិតកម្សាន្ដ
ប្រវត្តិសិក្សា និងការងាររបស់ឧកញ៉ា ឈាង រ័ត្ន មុនពេលទទួលមរណភាព
ប្រាកដណាស់ដំណឹងនៃមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន បានធ្វើឲ្យមហាជន និងអ្នកសិល្ប:ខ្មែរជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំង និងបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារឧកញ៉ា ឈាង រ័ត្ន គ្រប់ៗគ្នាផងដែរ។

យ៉ាងមិញមកដល់ពេលនេះក៏នៅតែមានការចែករំលែកនូវដំណឹងដ៏សោកសៅ និងការសោកស្តាយរាល់អនុស្សាវរីយ៍ល្អៗរបស់លោកឧកញ៉ា ឈាង រ័ត្ន ដែលជាមនុស្សល្អចេះជួយអ្នកជុំវិញខ្លួន។ ដោយឡែកចាប់អារម្មណ៍ប្រវត្តិសិក្សា និងការងាររបស់ឧកញ៉ា ឈាង រ័ត្ន មុនពេលទទួលមរណភាពកាន់តែរន្ធត់ និងសោកស្តាយថែមទៀត។

ឧកញ៉ា ឈាង រ័ត្ន នៅអំឡុងឆ្នាំ១៩៩៩-២០០២ លោកបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល ក្នុងខេត្តព្រៃវែង។ ហើយនៅក្នុងឆ្នាំ២០០៦ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា(IT) នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រកំព្យូទ័រនៅក្នុងឆ្នាំ២០០៩។
នៅក្នុងឆ្នាំ២០០៩ដដែលលោកឧកញ៉ាក៏បានសិក្សបន្ថែមដោយខ្លួនឯងលើជំនាញផ្សេងៗដូចជា ការគ្រប់គ្រងអាជីវកម្ម ភាពជាអ្នកដឹកនាំ បច្ចេកវិទ្យា ប្រព័ន្ធបណ្តាញសង្គម និងចំណេះដឹងទូទៅជាដើម។

បទពិសោធន៍ការងារគឺលោកឧកញ៉ា ឈាង រ័ត្ន បានចាប់ផ្តើមចេញធ្វើការងារតាំងពីកំពុងរៀននៅសាកលវិទ្យាល័យអំឡុងឆ្នាំ២០០៣ដោយបម្រើការងារនៅតាមបណ្តាក្រុមហ៊ុននានាទាំងវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ និងអចលនទ្រព្យផងដែរ។ នៅឆ្នាំ២០១៧ លោកក្លាយជាប្រធានផ្នែកទីផ្សានៅក្រុមហ៊ុនភ្នាក់ងារអចនទ្រព្យ Bayon Realty។ លោកមានបទពិសោធន៍ជាង៦ឆ្នាំនៅក្នុងវិស័យព័ត៌មានវិទ្យា(IT) និងផ្នែកទីផ្សា។

បទពិសោធន៍ការងាររបស់លោកពិតជាមានវិសាលភាពទាំងយុទ្ធសាស្រ្ត និងការអភវឌ្ឍន៍ផលិតផលការវិភាគអាជីវកម្ម ប្រព័ន្ធទូទាត់វិក័យបត្រ និងថែរក្សាអតិថិជនព្រមទាំងប្រព័ន្ធVAS។ នៅចុងខែមករា ឆ្នាំ២០២២លោកឧកញ៉ា ឈាង រ័ត្ន បានធ្វើពិធីបើកសម្ពោធគម្រោងលំនៅដ្ឋានដ៏ធំ គឺបុរី បុស្បា ដែលចំណាយទឹកប្រាក់វិនិយោគអស់ជាង៧០លានដុល្លារដែលមានទីតាំងស្ថិតនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ។

នៅអំឡុងខែកុម្ភ: ឆ្នាំ២០២១ លោកឧកញ៉ា ឈាង រ័ត្ន ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា” ឧកញ៉ា”។ ចំណែកជីវិតអាពាហ៍ពិពាហ៍លោកឧកញ៉ា ឈាង រ័ត្ន គឺបានរៀបការជាមួយលោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន កាលពីឆ្នាំ២០១៧ដោយទទួលបានចំណងដៃកូនស្រីម្នាក់ជាដំណក់ឈាមរួមគ្នា។

គួររជម្រាបដែរថា បើយោងតាមសមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ស្វាមីរបស់ស្រីអូនសម្រស់ធម្មជាតិលោកឧកញ៉ា ឈាង រ័ត្ន ពិតជាបានបញ្ចប់ជីវិតខ្លួនឯងដោយការចងករនៅវេលាម៉ោង២និង៥០នាទីរសៀលនាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងគេហដ្ឋានរបស់លោកចំណុចលេខ១៤២ ផ្លូវ R12គម្រោងរ៉ូសវីលបុរីប៉េងហួតភូមិវាលស្បូវសង្កាត់វាស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមរយ:ដំណឹងខាងលើនេះគឺ បានធ្វើឲ្យមហាជននិ ងអ្នកសិល្ប:ជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំ ងនិងបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារឧកញ៉ា ឈាង រ័ត្ន គ្រប់ៗគ្នា៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ