Connect with us

ជីវិតកម្សាន្ដ

ឃុំ ប៉ុណ្ណាដែត ប្រតិកម្មយ៉ាងចាស់ដៃចំពោះបុគ្គលម្នាក់ប្រមាថកិត្តិយសភរិយា

បានផុស

នៅ

តារា​ចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែត ប្រតិកម្ម ហួសចិត្ត​ខ្លាំង បន្ទាប់ពី​បុគ្គល​ម្នាក់​បាន​ចូល​ទៅ Comment ក្នុង​រូបភាព​ភរិយា​របស់​លោក គឺ អ្នកនាង យក់ ឋិតរដ្ឋា ដែល​ហាក់​មាន​ចេតនា​មើលងាយ​ប្រមាថ​កិត្តិយស​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក ឃុំ ប៉ុណ្ណា​ដែត បាន​និយាយ​ថា ចំពោះ​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ខ្វះ​សីលធម៌​ពី​សំណាក់​បុគ្គល​រូប​នោះ​មក​លើ​ភរិយា​លោក​គឺ​ពុំ​មែន​ទើបតែ​កើតឡើង​ម្តង​ទេ ដោយ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់។ លោក​ចាត់​ទុក​ទង្វើ​របស់​បុគ្គល​រូប​នេះ ជា​រឿង​ទទួល​យក​មិនបាន ឬមួយ​ជន​នោះ​កើតរោគ​ចិត្ត​ក៏​ថា​បាន។

តារា​ចម្រៀង​លោក ឃុំ ប៉ុណ្ណា​ដែត បាន​បញ្ចេញ​ប្រតិកម្ម​ថា «យី​….! អា​គេ​បាញ់​នេះ ថ្ងៃ​សុំ​ជេរ​មួយ​ហើយ ទ្រាំ​មិន​បាន​ទេ ខំ​ប្លុក​មួយ មក​ចូល Comment Page មួយ​ទៀត ពិតជា​រោគ​ចិត្ត​មែនទែន​ហើយ អានេះ​ប្រហែល​គ្មាន​ម៉ែ គ្មាន​បងប្អូន​ស្រី និង​ប្រពន្ធ​ទេ​មើល​ទៅ ចេះ​តែ​យ៉ាងម៉េច​ក្នុង​ខ្លួន​ហ្នឹង បងប្អូន​ណា​អាច​រក​វិធី​អ្វី​ស្វែងរក​មុខ​វា​បាន​អត់ ចង់​ដាក់​វា​មួយ​ក្រញរ ពិតជា​រំខាន​មែន»។

យ៉ាងណាមិញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​គេ​ឃើញ​លោក ឃុំ ប៉ុណ្ណា​ដែត បង្ហោះ​ខ្លឹមសារ​ភ្ជាប់​គណនី​ហ្វេស​ប៊ុក​បុគ្គល​រូប​នេះ​ដែរ​ថា «ខ្ញុំ​អត់​ដឹង​ថា Account Facebook នេះ ជា​ស្រី ឬ ប្រុស​ទេ ព្រោះ​គ្មាន​អត្តសញ្ញាណ ហើយ​មក Comment បែបនេះ សំខាន់​អត់​យល់​ថា​អ្នកឯង​ចង់បាន​អ្វី​? បងប្អូន​អាច​ប្រាប់​បាន​ទេ​ថា គេ​ចង់​មាន​ន័យ​បែប​ម៉េច​….​អត់​យល់»។

ចាប់អារម្មណ៍​លើ​ជីវិត​គូ​របស់​អ្នកនាង យក់ ឋិត​រដ្ឋា និង​ស្វាមី​ឯណេះ​វិញ ឃើញ​ថា អ្នក​ទាំងពីរ គឺ​ស្រលាញ់​គ្នា​ខ្លាំង​ណាស់ រហូត​សាង​សុភមង្គល​ដ៏​ផ្អែមល្ហែម និង​មាន​កូន ៣ នាក់ ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ គេ​ឃើញ​អ្នកនាង យក់ ឋិត​រដ្ឋា និង​ស្វាមី​លោក ឃុំ ប៊ុណ្ណា​ដែត តែង​បាន​បង្ហាញ​ស្នាមញញឹម​ដោយ​ក្តី​រីករាយ​តាមរយៈ​ដំណើរ​កម្សាន្ត​យ៉ាង​មាន​ក្តីសុខ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម