Connect with us

ជីវិតកម្សាន្ដ

អង្គរក្ស Taylor Swift ហោះទៅអ៊ីស្រាអែលវិញ ដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស់

បានផុស

នៅ

អង្គរក្សកំពូលតារាចម្រៀងអាមេរិក Taylor Swift បានហោះត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ ដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមាន Facebook ឈ្មោះ Talmor Morgan ហើយកាលពីថ្ងៃទី១៥ ខែតុលា គាត់បានបង្ហោះរូបភ្ជាប់ជាមួយសារដ៏វែងអន្លាយថា “ខ្ញុំនៅខាងអ៊ីស្រាអែល ខ្ញុំនៅខាងមនុស្សជាតិ ។ ​ភាគី​ម្ខាង​ការពារ​ទារក កុមារ និង​មនុស្ស​ចាស់ ឯភាគី​ម្ខាង​ទៀត​កំពុង​ប្រើ​ពួកគេ​​ជា​ខែល​! ការហៅពួកគេជាសត្វ គឺជាការមាក់ងាយសត្វ ប៉ុន្តែពិតណាស់ ពួកនោះមិនមែនជាមនុស្សទេ! ពួកគេសម្លាប់មនុស្សជាគ្រួសារទាំងនៅលើគ្រែ សូម្បីតែសត្វចិញ្ចឹមក៏មិនទុកដែរ! ថែមទាំងដុតផ្ទះគេចោលទៀតផង! ។

សារនោះបានឲ្យដឹងទៀតថា “សាកស្រមៃមើលថារឿងនេះកើតឡើងក្នុងតំបន់អ្នករស់នៅ លើអ្នកជិតខាងអ្នក ឬគ្រួសារណាមួយដែលអ្នកស្គាល់ តើវាឈឺចាប់ប៉ុនណា? ខ្ញុំមានជីវិតល្អប្រសើរនៅអាមេរិក មានការងារល្អដែលខ្ញុំស្រលាញ់ មិត្តល្អដែលខ្ញុំអាចហៅថាគ្រួសារបាន និងផ្ទះដ៏កក់ក្ដៅ ដូច្នេះខ្ញុំចាំបាច់អីមកអ៊ីស្រាអែល ប៉ុន្តែនោះគឺដោយសារតែខ្ញុំមិនអាចឈរមើលគ្រួសារត្រូវគេសម្លាប់ និងដុតផ្ទះចោលនោះទេ!” ។

ជាចុងក្រោយសារនោះបន្ថែមថា “ខ្ញុំមិនបានកាន់ជើងខាងអ៊ីស្រាអែលទេ ខ្ញុំនៅខាងមនុស្សជាតិ កុំនៅខាងប្រវត្តិសាស្ត្រទាំងខុស! អ្នកគួរនៅខាងអ៊ីស្រាអែល នៅខាងមនុស្សជាតិ ហើយគាំទ្រអ៊ីស្រាអែល” ៕

ប្រែសម្រួល៖ វារី

ប្រភព៖ TMZ

ចុចអាន៖ អ៊ីស្រាអែល មិនបញ្ចប់សង្គ្រាមដាច់ខាត លុះត្រាកម្ចាត់អស់ ក្រុម​ហាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម