ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី ប្រកាសថតមិនយកលុយ ៥ ឆ្នាំ ជាការដឹងគុណឧកញ៉ា ឈាង រ័ត្ន
ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បញ្ជាក់ថា លោកសម្រេចថតផ្សព្វផ្សាយឲ្យក្រុមហ៊ុនសម្រស់ធម្មជាតិរយៈពេល ៥ ឆ្នាំ ដោយមិនយកលុយសូម្បីមួយរៀល ជាការតបស្នងសងគុណដល់លោកឧកញ៉ា ឈាង រ័ត្ន និងអ្នកនាង ស្រីអូន ដែលធ្លាប់ផ្តល់ក្តីស្រលាញ់ចំពោះរូបលោកកន្លងមក។

ការប្រកាសពីសំណាក់ពិធីករពូកែសម្តី មិនចេះរីងស្ងួត លោក សុខ រ៉ាស៊ី នេះ ធ្វើឡើងបន្ទាប់ពីពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ របស់សពលោកឧកញ៉ា ឈាង រ័ត្ន ទើបតែត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ នេះ។ លោក សុខ រ៉ាស៊ី បញ្ជាក់ថា លោកជំពាក់គុណឧកញ៉ា ឈាង រ័ត្ន និង អ្នកនាង ស្រីអូន ច្រើនណាស់ ហេតុនេះទើបលោកសម្រេចចិត្តធ្វើបែបនេះ ដើម្បីតបស្នងដល់ពួក គាត់។

ទង្វើរបស់លោក សុខ រ៉ាស៊ី នាពេលនេះកំពុងត្រូវបានអ្នកគាំទ្រ និងមហាជនជាច្រើន សម្តែងការសរសើរ ហើយគាំទ្រគ្រប់គ្នា។ លោក សុខ រ៉ាស៊ី បញ្ជាក់ថា «បង ឈាង រ័ត្ន ទៅបាត់ហើយ ខ្ញុំសូមសន្យាថា ថតជូនក្រុមហ៊ុនសម្រស់ធម្មជាតិ ៥ ឆ្នាំ មិនយកលុយសូម្បីមួយរៀល»។

គេកត់សម្គាល់ឃើញថា ចាប់តាំងពីការស្លាប់របស់លោកឧកញ៉ា ឈាង រ័ត្ន កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ នៅតែមានការវែកញែកពីមហាជនជុំវិញករណីមួយនេះ។ ប៉ុន្តែសម្រាប់លោក សុខ រ៉ាស៊ី ជាបន្តបន្ទាប់តែងចេញមកអំពាវនាវឲ្យបញ្ឈប់ការវែកញែក ឬ ដាក់បន្ទុកលើនរណាម្នាក់។

លោក សុខ រ៉ាស៊ី លើកឡើងថា «គាត់(ឧកញ៉ា ឈាង រ័ត្ន) ទៅបានសុខហើយ ការងារដែលនៅសល់ សម្រាប់យើង សូមមេត្តាជួយនាំគ្នាលួងលោម និងលើកទឹកចិត្តក្រុមគ្រួសារគាត់ មិនមែនចាក់សាំងថែមបញ្ឆេះកំហឹងទេ សូមបងប្អូនជឿជាក់មន្ត្រីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យវេជ្ជសាស្ត្រ និងកាមេរ៉ាសុវត្ថិភាពទៅ កុំឲ្យជនឆ្លៀតឱកាសមួយចំនួនកេងចំណេញបំភ្លៃព័ត៌មានបំផ្លាញសន្តិសុខជាតិចោទសង្គមអសន្តិសុខ ការចែករំលែកព័ត៌មានមិនពិតពីអត្តឃាតទៅជាឃាតកម្ម ជាការបំផ្លាញសន្តិសុខជាតិ និងប៉ះពាល់ដល់សតិអារម្មណ៍ផ្លូវចិត្តជាច្រើនដល់ប្រជាជនកម្ពុជា»៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច