ជីវិតកម្សាន្ដ
អតីតតារាម៉ូដែល ចិន ម្នាក់ ខំដំឡើងទម្ងន់ផ្គាប់ចិត្តមិត្តប្រុស តែចុងក្រោយត្រូវគេសុំបែក ការងារក៏បាត់បង់
អតីតតារាម៉ូដែលចិនម្នាក់ដើម្បីតែចង់ផ្គាប់ចិត្តមិត្តប្រុស ខំដំឡើងទម្ងន់បន្ថែម ៣៥ គីឡូក្រាមក្នុងរយៈពេលមួយខែ ប៉ុន្តែបែរជាត្រូវគេសុំបែកទៅវិញ ។

អតីតតារាម៉ូដែលនោះមានត្រកូល Zeng និងមិត្តប្រុសត្រកូល Wei ពួកគេជួបគ្នាពេលនាងមានទម្ងន់ប្រហែល ៥០ គីឡូក្រាមប៉ុណ្ណោះ ។
កាលពីខែមេសា ឆ្នាំ២០២២ លោក Wei បានប្រាប់ Zeng ថា រូបគេស្រលាញ់មនុស្សស្រីធាត់ៗ ហើយអតីតមិត្តស្រីរបស់គេទាំងអស់សុទ្ធតែលើសគីឡូបែបនេះ ។ ដូច្នេះរូបគេក៏សូមឲ្យនាងឡើងទម្ងន់ទៅ ៦៥ គីឡូក្រាម ឬ ៧៥ គីឡូក្រាមក៏បាន ហើយថែមទាំងនិយាយថា “ឲ្យនាងអាចញ៉ាំតាមតែចិត្តចង់” ។

បើតាម Zeng បានឲ្យដឹងថា លោក Wei សន្យាមិនទៅចោលនាងទេ ថែមទាំងចង់រៀបការជាមួយគ្នាទៀតផង បើឡើងទម្ងន់ជាងនេះ ។ ជាលទ្ធផល Zeng មិនត្រឹមតែបាត់បង់ការងារជាតារាម៉ូដែលប៉ុណ្ណោះទេ ហើយលោក Wei ថែមទាំងសុំនាងបែកទៀត ។
នៅខែសីហា ឆ្នាំ ២០២២ Wei និយាយតាម WeChat ថា “បងសង្ឃឹមថា អូនអាចរកបានមនុស្សប្រុសដែលរឹងមាំ ប៉ុន្តែបងមិនមែនជាម្នាក់នោះទេ” ។ ចំណែកឯហេតុផលដែលគាត់សុំបែកនាង គឺដោយសារចង់បានសេរីភាព ។
យោងតាមអ្នកជំនាញបានឲ្យដឹងថា ជាទូទៅមនុស្សអាចឡើងគីឡូបាន ៦.៨ គីឡូក្រាមប៉ុណ្ណោះ ក្នុងរយៈពេល ៦ ខែ ។ ដូច្នេះការឡើង ៣៥ គីឡូក្រាម ក្នុងរយៈពេល ១ ខែរបស់ Zeng ពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បុរសចិនម្នាក់ត្រូវដុំដែក ១០០ គីឡូក្រាមសង្កត់ស្លាប់លើកៅអីហាត់ប្រាណ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ