Connect with us

ជីវិតកម្សាន្ដ

Britney Spears លាតត្រដាងរឿងឈឺចាប់បំផុតក្នុងជីវិតពេលទាក់ទងជាមួយ Justin Timberlake

បានផុស

នៅ

កំពូលតារាចម្រៀង Britney Spears បាននិយាយ​ថា នាង​ធ្លាប់​រំលូត​កូន អំឡុង​ពេលមានទំនាក់ទំនងស្នេហាជាមួយលោក Justin Timberlake កាលពីជាង ២០ ឆ្នាំមុន ។

Britney Spears និង Justin Timberlake
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រឿងនេះត្រូវបាន Britney បង្ហាញនៅក្នុងសៀវភៅរបស់នាងដែលមានចំណងជើងថា “The Woman In Me” ។ មកទល់បច្ចុប្បន្ន សៀវភៅរបស់កំពូលតារាចម្រៀងខាងលើរកចំណូលបាន ១៥ លានដុល្លារហើយ ទោះបីចេញលក់មិនទាន់គ្រប់មួយខែផងក៏ដោយ ។

នាងបានឲ្យដឹងថា លោក Justin មិនសប្បាយចិត្តនឹងការមានផ្ទៃពោះទេ ព្រោះពួកគេនៅក្មេងពេក ដូច្នេះទើបសម្រេចចិត្តរំលូតកូនចេញ ។ Britney បានពណ៌នាការរំលូតកូននោះថាជា “រឿងដ៏ឈឺចាប់បំផុតដែលខ្ញុំធ្លាប់ជួបប្រទះក្នុងជីវិត” ។

Britney Spears និង Justin Timberlake

គួរបញ្ជាក់ថា ពេលអ្នកទាំងពីរទាក់ទងគ្នា Britney មានអាយុ ១៧ ឆ្នាំប៉ុណ្ណោះ ហើយបែកគ្នាវិញនៅឆ្នាំ ២០០២ ។ ក្រោយមក Britney ក៏មានកូន ២ នាក់ជាមួយតារារ៉េប Kevin Federline ដែលនាងរៀបការជាមួយនៅឆ្នាំ ២០០៤ ។ ចំណែកឯអាពាហ៍ពិពាហ៍ចុងក្រោយជាមួយតារាសម្តែងវ័យ ២៩ ឆ្នាំ Sam Asghari ក៏ត្រូវបានបញ្ចប់ បន្ទាប់ពីរៀបការបាន ១៣ ខែប៉ុណ្ណោះ ៕

Britney Spears និង Kevin Federline
Britney Spears និង Sam Asghari

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ ទើបតែដឹង Britney Spears បែកក្បាលរហូតដល់ដេរ ពេលឈ្មោះគ្នាជាមួយអតីតស្វាមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម