ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា បំផុសប្រជាជនខ្មែរ ឲ្យមានឆន្ទៈគោរពស្រឡាញ់ជាតិសាសន៍ កេរមរតកដូនតា
ពិធីការិនី និងជាតារាសម្តែងស្រី ឌួង ហ្សូរីដា ថ្មីៗ នេះ បានបំផុសដោយស្នើពលរដ្ឋ និងយុវជនខ្មែរគ្រប់រូប ត្រូវមានឆន្ទៈគោរពស្រឡាញ់ជាតិសាសន៍ មរតកកេរពីដូនតាដែលបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយៗ បានស្គាល់។
បង្ហោះរូបភាព និងវីដេអូស្ថិតក្នុងសម្លៀកបំពាក់នារីខ្មែរយ៉ាងស្រស់ស្អាតដែលបានថតនៅប្រាសាទអង្គរវត្តពីសំណាក់កញ្ញា ឌួង ហ្សូរីដា កាន់តែទទួលបានការចាប់អារម្មណ៍ និងសរសើរច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។ តាមរយៈការបង្ហោះភ្ជាប់ជាមួយរូបភាពទាំងនេះដែរ តារាសម្តែង ឌួង ហ្សូរីដា ក៏បានស្នើដល់អ្នកគាំទ្រ និងកូនខ្មែរគ្រប់រូប ឲ្យចូលរួមបន្តការចែករំលែកផ្សព្វផ្សាយកេរមរតកពីដូនតាផងដែរ។
កញ្ញា ឌួង ហ្សូរីដា បានថ្លែងដោយបញ្ជាក់ថា នាងមិនដែលហត់នឿយនឹងការថតផ្សព្វផ្សាយកេរមរតកដូនតាខ្មែរទេ គ្រប់ពេលទៅប្រាសាទអង្គរវត្តជាមួយសំលៀកបំពាក់ជានារីខ្មែរ ព្រោះនាងជាខ្មែរ មិនមែនទើបតែជ្រួលតាមខ្យល់បក់ទេ ប៉ុន្តែគឺរៀងរាល់ឆ្នាំជាទម្លាប់។
ឌួង ហ្សូរីដា អំពាវនាវថា «សូមឲ្យប្រជាជនខ្មែរមានឆន្ទៈគោរពស្រឡាញ់ជាតិសាសន៍ និងមរតកកេរពីដូនតារបស់ខ្លួន កុំឲ្យបាត់បង់ ហើយកុំមានចិត្តស្រឡាញ់គ្រាន់តែដូចភ្លើងចំបើង ប្រទេសជិតខាង នឹងចម្លងយកម្តងមួយៗ ប្រែកាឡៃប្រវត្តិសាស្ត្រដោយឥតអៀនខ្មាស យើងធ្លាប់បាត់បង់ខេត្តមួយភាគធំឲ្យទៅប្រទេសអាណានិគមឈ្លានពាន ហើយគេឈ្នះគេក៏បានកែប្រែប្រវត្តិសាស្ត្រទៅជារឿងផ្សេងដែរ»។ បន្ថែមពីនេះ កញ្ញា ឌួង ហ្សូរីដា ក៏លើកឡើងថា «ដូច្នេះហើយយើងត្រូវ និងរក្សាកុំឲ្យបាត់បង់ជាដាច់ខាត វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
គួរជម្រាបថា នេះពុំមែនជាលើកទី ១ ទេ ដែលតារាស្រី ឌួង ហ្សូរីដា បង្ហាញការស្លៀកពាក់តុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដើម្បីបន្តចូលរួមផ្សព្វផ្សាយវប្បធម៌ អរិយធម៌ មរតកដូនតា៕
អត្ថបទ ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ