Connect with us

ជីវិតកម្សាន្ដ

សឿ សុធារ៉ា ជ្រះថ្លាចិត្តរាប់បាត្រព្រះសង្ឃ ១០០ អង្គ ឧទ្ទិសបុណ្យកុសលដល់ម្ចាស់កម្មពៀរ

បានផុស

នៅ

កាលពី​ថ្មីៗ​នេះ មហាជន​បាន​ដឹង​ហើយ​ថា តារា​សម្តែង​អ្នកនាង សឿ សុធារ៉ា បាន​ប្រកាស​សម្រេច​កោរសក់​ចូល​សាង​ផ្នួស​រយៈពេល​កន្លះ​ខែ ដោយ​ភាព​ស្ងប់​សុខ​ជូន​ម្តាយ និង​ឧទ្ទិស​បុណ្យ​កុសល​ទាំងអស់​ដល់​ម្ចាស់​កម្មពៀរ មិន​ថា​ជាតិ​មុន ជាតិ​នេះ ឬក៏​ជាតិ​ណា​ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​នេះ​ដែរ សឿ សុធា​រ៉ា បាន​បញ្ជាក់​ថា កំឡុង​នេះ នាង​បាន​ធ្វើ​ចិត្ត​ដោយ​ជ្រះថ្លា​តាមរយៈ​ការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១០០ អង្គ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​នោះ​ដល់​ម្ចាស់​កម្មពៀរ​វេរា ក្នុង​ភព​ផែនដី​នេះ​ដោយ​ស្មោះ​ត្រង់។ អ្នកនាង សឿ សុធា​រ៉ា លើក​ឡើង​ថា «ម្សិលមិញ នាង​ខ្ញុំ រាប់បាត្រ​ព្រះសង្ឃ​នៅ​វត្ត​វិហារ​បិទមាស ចំនួន ១០០ អង្គ ខ្ញុំ​សុំ​ឧទ្ទិស​បុណ្យ​ទាំងអស់​នេះ​ដល់​ម្ចាស់​កម្មពៀរ​វេរា​ទាំងអស់ មិន​ថា​ជាតិ​មុន ជាតិ​នេះ ឬក៏​ជាតិ​ណា​នោះ​ឡើយ»។

តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា និយាយ​បន្ត​ថា «ខ្ញុំ​សូម​ឧទ្ទិស​ដល់​គ្រប់​វិញ្ញាណក្ខន្ធ​ដែល​នៅ​វិលៗ​ក្នុង​ភព​ផែនដី​នេះ​ដោយ​ស្មោះត្រង់ សូម​បងប្អូន​ទាំងអស់​គ្នា​កុំបី​អភ័ព្វ​ដូច​នាង​ខ្ញុំ​គ្រប់ៗ​ជាតិ»។

ប្រាកដ​ណាស់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ថ្មីៗ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់ សឿ សុធារ៉ា ក៏​បាន​សម្រេច​បួស​ជា​ដូនជី​រយៈពេល​កន្លះ​ខែ​ដោយ​ភាព​ស្ងប់​សុខ ដើម្បី​ឧទ្ទិស​ដល់​គ្រប់​វិញ្ញាណក្ខន្ធ​ដែល​ឋិត​ក្នុង​ភព​ផែនដី​នេះ ពិសេស​ដួង​វិញ្ញាណក្ខន្ធ​ម្តាយ​របស់​នាង​តែម្ដង។ តាមរយៈ​នេះ​ឃើញ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​លើក​ទឹកចិត្ត និង​សរសើរ​សម្រាប់​ទឹកចិត្ត​របស់ សឿ​សុធា​រ៉ា ដែល​មាន​សទ្ធា​ក្នុង​ព្រះពុទ្ធសាសនា​បួស​ជា​ដូនជី។

គួរ​ជម្រាប​ថា កន្លងទៅ អ្នកគាំទ្រ​សង្កេតឃើញ​ស្ថានភាព​ផ្លូវចិត្ត​របស់​តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា បាន​ជួប​រឿងរ៉ាវ​ចាក់ស្រេះ​ជាច្រើន រហូត​ធ្វើ​ឲ្យ​កើត​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ពោល​ចាប់​តាំងពី​ធ្លាយ​ដំណឹង​ជំពាក់​បំណុល​រឿង​លេង​តុងទីន និង​ក្រោយ​មក​ទៀត​ដំណឹង​បែកបាក់​ស្វាមី ខណៈ​ថ្មីៗ​នេះ អ្នក​ម្តាយ​ក៏បាន​ចែកឋាន​ទៅ​ចោល។ បន្ទាប់ពី​ធ្លាក់ខ្លួន​កម្សត់​បែបនេះ តារា​ស្រី សឿ សុធា​រ៉ា នាង​តែង​បង្ហាញ​អារម្មណ៍​សោកសៅ​មិន​សប្បាយចិត្ត​ដល់​ថ្នាក់​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំង​យប់​កាលពី​ប៉ុន្មាន​ខែ​មុន។ យ៉ាងណាមិញ ក្រោយ​អាការ​ជំងឺ​ជា​សះស្បើយ​មួយ​រយៈ​ខ្លី​នេះ​ដែរ សឿ សុធា​រ៉ា ក៏​ចាប់ផ្ដើម​សាង​ជីវិត​ថ្មី ដើម្បី​រស់នៅ​ផ្តល់​ក្តី​សង្ឃឹម​ចំពោះ​កូនៗ​ទាំងពីរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១៧ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៣៧ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៥៣ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម