ជីវិតកម្សាន្ដ
សៃ ហ្វុន ៖ បវរកញ្ញាចេញទៅប្រកួតតំណាងប្រទេសចង់បានបំផុត ២ ចំណុចនេះដ៏សំខាន់
បវរកញ្ញាភេទទី៣ កម្ពុជា កញ្ញា សៃ ហ្វុន ដែលជាម្ចាស់មកុដ Miss Queen Cambodia 2020 និងធ្លាប់តំណាងប្រទេសចេញទៅប្រកួតដណ្តើមមកុដលើឆាកអន្តរជាតិបានចេញមកបញ្ជាក់ទៅកាន់អ្នកគាំទ្រនូវ ២ចំណុចដែលសំខាន់សម្រាប់បវរកញ្ញាដែលចេញទៅប្រកួតតំណាងឲ្យប្រទេស។

ការលើកឡើងរបស់ សៃ ហ្វុន ពេលនេះស្របពេលដែលបវរកញ្ញាតំណាងប្រទេសកម្ពុជាកញ្ញា ភឹម ស្រីនោ កំពុងមានវត្តមានឈរជើងប្រកួតនៅលើឆាកអន្តរជាតិនៃប្រទេសវៀតណាមហើយនាងក៏ត្រូវការជាចំបាច់នៅជំនួយលើកទឹកចិត្ត និងកម្លាំងចិត្តពីសំណាក់អ្នកគាំទ្រដើម្បីឈានទៅដណ្តើមជ័យជំនះក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
ងាកមកកញ្ញា សៃ ហ្វុន បានពន្យល់ទៅកាន់អ្នកគាំទ្រថា“បវរកញ្ញាដែលចេញទៅប្រកួតតំណាងប្រទេស គឺមានការហត់នឿយខ្លាំងណាស់បងប្អូន ខ្ញុំធ្លាប់ប្រកួត ខ្ញុំដឹងអ្វីដែលត្រូវការបំផុតនោះ គឺកម្លាំងចិត្ត និងការលើកទឹកចិត្តពីប្រជាជន”។ ប្រាកដណាស់ការលើឡើងរបស់ សៃ ហ្វុន នេះអាចជាស្មារតីមួយសម្រាប់អ្នកគាំទ្រដើម្បីជួយដល់កម្លាំងចិត្តសម្រាប់បវរកញ្ញាចេញទៅប្រកួតតំណាងប្រទេស។



គួររម្លឹកដែរថាបវរកញ្ញាភេទទី៣ កម្ពុជា សៃ ហ្វុន កន្លងមកក៏ធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងការដណ្តើមមកុដនៃការប្រកួតបវរកញ្ញាភេទទី៣ អន្តរជាតិ Miss International Queen Pageant ឆ្នាំ២០២២។
ដោយឡែកថ្មីៗនេះ សៃ ហ្វុន ក៏បានលេចវត្តមានក្នុងការចូលរួមប្រឡងជាថ្មីនៅក្នុងកម្មវិធីប្រឡងសម្រស់ Miss universe Cambodia 2023 ខណៈម្ចាស់មកុដ Miss Queen Cambodia 2020 រូបនេះក៏បានប្រកាសពីជំហររបស់ខ្លួនថា ឆ្នាំនេះគឺជាឆ្នាំចុងក្រោយរបស់ខ្លួនក្នុងការចូលប្រកួតក្នុងវិស័យបវរកញ្ញា នឹងបានសន្យាថានឹងធ្វើឲ្យអស់ពីសមត្ថភាព៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?