Connect with us

ជីវិតកម្សាន្ដ

ឃើញ លោក ចាន់ណា ចំណាន អន់ចិត្តរឿងតារាសម្តែងពើងទ្រូង កៅ សីហា លើកឡើងចំៗ

បានផុស

នៅ

បន្ទាប់ពី​ឃើញ​ផលិតករ​វ័យក្មេង​មួយ​រូប​សម្តែង​ការ​ខកចិត្ត​ចំពោះ​តារា​សម្តែង​ពើងទ្រូង​ក្រោយ​ទទួល​បាន​លាភសក្ការៈ ស្រាប់តែ​រៀមច្បង កៅ សីហា ប្រាប់​លោក ចាន់ណា ចំណាន កុំ​ឲ្យ​ខ្វល់ ព្រោះ​មិន​យូរ​មិន​ឆាប់​ពួកគេ​គង់តែ​បែរ​ក្បាល​មក​រក​វិញ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ចេញ​ទស្សនៈ​របស់​លោក កៅ សីហា នេះ ស្រប​ពេល​ថ្មីៗ​នេះ ផលិតករ​លោក ចាន់ណា ចំណាន បាន​បង្ហោះ​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​តារា​សម្តែង​មួយ​ចំនួន ពេល​ល្បី​ក៏​ចាប់ផ្ដើម​ពើងទ្រូង។ ភ្ជាប់​ខ្លឹមសារ​លោក ចាន់ណា ចំណាន អ្នកដឹកនាំ​សម្តែង​លោក កៅ សីហា ក៏បាន​ភ្ជាប់​នឹង​សារ​ស្រដៀង​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដែរ​ថា «​អូន​អើយ​អូន មនុស្ស​ក្នុង​សង្គម​សិល្បៈ​នេះ មួយ​ក្រវេច​ទេ ឲ្យ​គេ​ពើងទ្រូង​ទៅ​… យូរ ឆាប់ គង់តែ​បែរ​ក្បាល​មក​រក​យើង​វិញ​នៅ​ពេល​ណា​មិន​ខាន​…»។

លោក កៅ សីហា បញ្ជាក់​ថា «មនុស្ស​ចរិត​ធុន​យ៉ាង​អស់​នោះ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ មិន​ថា​ស្រី ឬ ប្រុស ម្ល៉ោះហើយ ៥០/៥០ ដូច​បង​ទៅ មិនសូវ​ឈឺ ព្រោះ​យើង​អត់​ចេះ fake ហើយ​យើង​ប៉ះ​របស់ fake យើង​ឈឺ​ណាស់ បង​ហែល​រួចហើយ»។

គួរ​បញ្ជាក់​ថា ផលិតករ​ភាពយន្ត និង​ជា​អ្នកដឹកនាំ​សម្តែង​រឿង​វ័យក្មេង​លោក ចាន់ណា ចំណាន ថ្មីៗ​នេះ បាន​សម្តែង​ការ​ហួស​ចិត្តខ្លាំង ខណៈ​មាន​តារា​សម្តែង​មួយ​ចំនួន ពេល​ល្បី​សម្ញែង​ឫក​ពើងទ្រូង ក្រអឺតក្រទម​ក្រោយ​ទទួល​បាន​លាភសក្ការៈ ដោយ​មិន​ស្គាល់​អ្នក​ដែល​ធ្លាប់​ជួយ​ជ្រោមជ្រែង។

ពាក់ព័ន្ធ​រឿងរ៉ាវ​បែប​នេះ​ កន្លងមក​ធ្លាប់​មាន​ការ​លើកឡើង​ជា​បន្តបន្ទាប់ ហើយក៏​ពុំ​មែន​ទើប​ជា​លើក​ទី​មួយ​នោះ​ដែរ​នៅ​ក្នុង​ចង្កោម នៃ​អ្នក​សិល្បៈ​បច្ចុប្បន្ន។ ម្យ៉ាងទៀត​គេ​ក៏​ឃើញ​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ធ្លាប់​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន​ទៅ​លើ​ចរិត​ឫកពា​បង្ហាញ​កាយវិការ​ពើងទ្រូង ឬ កើត​ជំងឺ​តួឯក​ក្រោយ​ពួកគេ​មាន​ឈ្មោះ​ល្បី៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកោះកុង លើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យបន្តទូន្មានដល់កូនចៅដើរតាមគន្លងធម៌សង្គម

កីឡា៧ ម៉ោង មុន

ក្រុម U17 កម្ពុជា ឈរ​លេខ១​ក្នុង​ពូល​បណ្តោះអាសន្ន ក្រោយឈ្នះ​ម៉ាកាវ ១-០

ព័ត៌មានជាតិ៨ ម៉ោង មុន

សិក្ខាកាម​វគ្គ​អប់រំ​នយោបាយ​ជំនាន់ទី៨២ រៃអង្គាស​ថវិកា​បានមួយម៉ឺនដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ៖បាតុកកម្មនៅវ៉ាស៊ីនតោនបង្ហាញថា សម រង្ស៊ី និងម៉ុងតាញ៉ាវៀតណាម គឺជាបក្ខពួកតែមួយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ តុលាការ​រាជធានីខេត្ត បាន​ចាត់ការ​លើសំណុំរឿងក្មេងទំនើង​ចំនួន​១៤​ករណី និងឃាត់ខ្លួនចំនួន៧៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម