Connect with us

ជីវិតកម្សាន្ដ

អែន ជី គ្រងឈុតអប្សរារំលេចសារ រួមគ្នាផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រទេសកម្ពុជា

បានផុស

នៅ

អតីត​តារា​ចម្រៀង​អ្នក​នាង អែន ​ជី បន្ទាប់​ពី​​ផ្អាក​សិល្បៈ​មួយ​រយៈ​ធំ​មក​ ថ្មី​ៗ​នេះ​ស្រាប់​តែ​លេច​វត្តមាន​របស់​នាង​នៅ​លើ​​ទឹកដី​ប្រាសាទ​អង្គរ​វត្ត​នៃ​ខេត្ត​សៀមរាប ជា​មួយ​ការ​រំលេច​ការ​តុបតែង​ខ្លួន​ស្អាត​ប្លែក​ក្នុង​ទម្រង់​ជា​អប្សរា អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​វត្តមាន​របស់​អតីត​តារា​ចម្រៀង​អែនជី នៅ លើ​ទឹកដី​អង្គរ​នេះ​មិន​ត្រឹមតែ​ស្រស់​ស្អាត​​ក្នុង​សំលៀកបំពាក់​អប្សរា​នោះ​ទេ តែ​នាង​ក៏​បាន​រំលេច​ខ្លឹម​សារ​​អំពាវនាវ​មហាជន​ខ្មែរ​រួមគ្នា​ផ្សព្វផ្សាយ​វប្បធម៌​ អរិយធម៌ ប្រទេស​កម្ពុជា​​ផង​ដែរ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន និង​អ្នក​ដែល​បាន​​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​ការ​គាំទ្រ​ ហើយ​សរសើរ​ចំពោះ​ទឹក​ចិត្ត​កូន​ខ្មែរ​រូប​នេះ។

អតីត​តារា​ចម្រៀង​ អែន ជី បាន​ភ្ជាប់​រូបភាព និង​ខ្លឹមសារ​ដែល​មាន​អត្ថន័យ​ថា «អប្សរា​អង្គរ​រួមគ្នា​ផ្សព្វផ្សាយ​វប្បធម៌​ អរិយធម៌ ប្រទេស​កម្ពុជា។ ស្វាគមន៍​មក​កាន់​ទឹកដី​អច្ឆរិយ “អង្គរវត្ត”​រយ​លាន​ស្នាមញញឹម​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ អរិយធម៌​ ប្រទេស​កម្ពុជា ថែ​ព្រលឹង​ដូនតា​ខ្មែរ កាលៈទេសៈ​ណា​ក៏​ដោយ ដើម្បី​ជាតិ​ខ្មែរ ចូលរួម​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ទាំង​អស់​គ្នា​ដើម្បី​ប្រទេស​ជាតិ​របស់​យើង។

ជា​មួយ​គ្នា​នេះ អែន ជី  ក៏​បាន​បង្ហើប​ពី​ការ​ត្រៀម​បញ្ចេញ​ចំណង​ដៃ​ថ្មី​របស់​ខ្លួន​នៅ​លើ​ទឹកដី​អង្គរ​ដែរ​ថា «​រំភើប​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​ដោយ​ត្រៀម​ផុស​ចំណង ដៃ​ថ្មី​លើ​ទឹកដី​អង្គរវត្ត​ការ​លះបង់​មួយ​នេះ​ គឺ​ចេញ​ពី​បេះដូង​ពិត ។

​យ៉ាង​ណា​មិញ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​គេ​ឃើញ​ថា អែន ជី បាន​បញ្ចេញ​នូវ​ឃ្លីប​វីដេអូ​ខ្លី​មួយ​ដោយ​ភ្ជាប់​ចំណង​ជើង​ថា “អរិយ​ក្រុង អង្គរ “។ ក្នុង​នោះ​ក៏​មាន​ការ​បំផុស​ថា​រួមគ្នា​ផ្សព្វផ្សាយ​មរតក​ដូនតា​ខ្មែរ​ដ៏​អស្ចារ្យ​មាន​តែ​មួយ​គ្មាន​២ មួយ​នេះ​ទៅ​កាន់​ពិភព​លោក​គោល​ដៅ​កូន​ខ្មែរ​តែ​មួយ​ គឺ​ដើម្បី​កម្ពុជា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

កាហ្វេ​អារ៉ាប៊ីកា​ដាំ​រយៈកម្ពស់​ជាង ៧០០ ម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​គុណភាព​រសជាតិ​ពី​អ្នក​ជំនាញ​ការ​ជប៉ុន

ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ និងផ្លាកយីហោរំលោភលើចិញ្ចើមផ្លូវរុះរើចេញឱ្យអស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

សាលី ស្រីមាស សន្យាចូលរួមថែរក្សាការផ្សព្វផ្សាយជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ចរាចរណ៍២៣ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

Sokha Hotels

ព័ត៌មានពេញនិយម