Connect with us

ជីវិតកម្សាន្ដ

សូ ដានីតា ស្នើម្ចាស់បំណុលយោគយល់ ផេន ខេក តែយ៉ាងណាត្រូវប្រឹងរកសងគេ

បានផុស

នៅ

បន្ទាប់​ពី​មាន​រឿងរ៉ាវ​បុរស​ដែល​ជា​​ម្ចាស់​បំណុល​ម្នាក់​​បាន​​ប្រកាស​ទា​លុយ​តារា​ភេទ​ទី​​៣ កញ្ញា ផេន ខេក បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​គាំទ្រ ស្រាប់​តែ​តារា​សម្ដែង​អ្នក​នាង សូ ដានីតា បាន​ចេញ​មក​ស្នើ​សុំ​ម្ចាស់​បំណុល​ឲ្យយោគយល់ និង​ទុក​ឱកាស ផេន​ ខេក តែ​ទោះ​យ៉ាង​ណា​នាង​ក៏​ជម្រុញ​ឲ្យ ផេន ខេក ត្រូវ​ប្រឹង​រក​សង​គេ​វិញ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង​កូន​មួយ​អ្នក​នាង សូ ដានីតា បាន​និយាយ​ថា បញ្ហា​បែប​នេះ​ខ្លួន​បាន​ហែល​ឆ្លង​កាត់ និង​យល់​ច្បាស់​ពី​ការ​​លំបាក​របស់​ម្ចាស់​បំណុល និង​កូន​បំណុល​ដូចគ្នា​ ដូច្នេះ​នាង​សុំ​ឲ្យ​ម្ចាស់​បំណុល​គួរ​ទុក​ឱកាស​ដល់ ផេន ខេក ដើម្បី​រក​លុយ​មក​សង។

សូ ដានីតា លើក​ឡើង​ថា «បើ​អាច​អូន​យល់​គាត់​​ទៅ​ទៀង​ មិន​ឈ្នះ ទ័ល បង​ឆ្លង​កាត់​ហើយ​​តែ​​ទោះ​យ៉ាង​ណា​ត្រូវ​ប្រឹង​រក​សង​គេ​​ដែរ»។

មាន​​ការ​បញ្ចេញ​មតិ​ជុំវិញ​ការ​លើក​ឡើង​នេះ​ដែរ​ថា គួរ​តែ​ទុក​ឱកាស​ឲ្យ​គាត់ ទុក​ពេល​ឲ្យ​គាត់ ពេល post រូប​គាត់​បែប​នឹង​ច្បាស់​ជា​គាត់​បាក់​ទឹក​ចិត្ត ស្ត្រេស ក្នុង​ការ​រក​លុយ​ដោះ​បំណុល។ ចំណែក​ខ្លះ​ទៀត​ថា​ អ្នក​ដែល​ឲ្យ​ខ្ចី​​ក៏​ទាល់​ដែល​ទើប​ទារ។ ជា​ការ​ពិត ផេន ខេក មុន​​​នេះ​ត្រូវ​បាន​បុរស​ម្នាក់​បាន​ចេញ​​មុខ​ទារ​លុយ​យ៉ាង​ភ្ញាក់​ផ្អើល។

ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ Hea Nuth បាន​លើក​ឡើង​ថា «លុយ​យូរ​ហើយ​លើក​រហូត​អ៊ី​ចឹង​ច្បាស់​ថ្ងៃ​ទី​១៦ អត់​ឃើញ​បាញ់​មក​សោះ ​​ចរិត​ថោក​ម្លេះ អស់​ទ្រាំ​មក​យូរ​ឆ្នាំ​ហើយ ​អាញ់​ត្រូវ​យក​លុយ​សង់​គេ​​ដែរ Pan Cake និយាយ​ជា​មួយ​គ្នា​សូម​សង់​មួយ​ខែ ៥០០ដុល្លារ ក៏​ខ្ញុំ​ព្រម​ដល់​ថ្ងៃ​សង​លើក​ចេះ លើក​ចុះ លើក​អត់​ចប់​ក៏​ខ្ញុំ​​អត់​មាត់ សូម​ពន្យារ​ថ្ងៃ​ក៏​ខ្ញុំ​ព្រម​ឲ្យ​តា​ដល់​ថ្ងៃ​ឲ្យ​លុយ​ខ្ញុំ​មក​ដល់​ថ្ងៃ​អត់​បាញ់​ឲ្យ​ហើយ​និយាយ​ឡូយ​ទៀត»។

គួរ​រម្លឹក​ថា កាល​ពី​អំឡុង​ដើម​ឆ្នាំ​២០២២ ពិធីការិនី ផេន ខេក បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​តាម​រយៈ​កិច្ច សម្ភាសន៍​មួយ​ថា​ ដោយ​សារ​តែ​បញ្ហា​នៃ​​បំណុល​អំឡុង​​ពេល​កូវីដ-១៩ កន្លង​ទៅ​ទើប​ធ្វើ​​ឲ្យ​រូប​​គេ​​ធ្លាក់​ខ្លួន​ដល់​ចំណុចសូន្យ និង​ជួប​​បញ្ហា​ខ្វះ​​ខាត​ជីវភាព​ខ្លាំង​ដែល​ធ្លាប់​​តែ​រស់​​ក្នុង​ផ្ទះ​ធំ មាន​ឡាន​ជិះ ប៉ុន្តែ​ពេល​នេះ​ក៏​​ផ្តើម​រស់​នៅ​ត្រឹម​តែ​ផ្ទះ​ជួល​ ៤​ជ្រុង​​ប៉ុណ្ណោះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម