Connect with us

ជីវិតកម្សាន្ដ

Bella វ៉ាដាច់ Aum និងតារាស្រីផ្សេងទៀត ជាតួសម្ដែងលេខ១ក្នុងដួងចិត្តទស្សនិកជន

បានផុស

នៅ

បន្ទាប់ពីរឿង “បុព្វេសន្និវាស ​វគ្គ២” បានចេញផ្សាយព្រោងព្រាត ប្រជាប្រិយភាពរបស់ Bella Ranee ចាប់ផ្ដើមឡើងស្រឺតៗម្ដងទៀត រហូតទស្សនិកជនដាក់ឲ្យនាងក្លាយជាតារាស្រីលេខមួយថែមទៀតផង។

កាលពីពេលថ្មីៗនេះ អ្នកលេងអ៊ីនធឺណិតម្នាក់បាន​បង្ហោះ​សារ​ថា “​បើ​ខ្ញុំ​ថា Bella ជា​តួឯក​លេខ​១​ពេល​នេះ តើ​មាន​នរណា​ជំទាស់​ទេ? នេះពិតមិនអាចប្រកែកបានទេដែលថា នាងវ៉ាជែងតារាស្រីផ្សេង”។ ស្របពេលដែលមតិភាគច្រើនរបស់អ្នកលេងអ៊ីនធឺណែតបានយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ និន្នាការរបស់ Bella បាននិងកំពុងតែសាយភាយគ្រប់ទិសទី។ ចាប់តាំងពីភាពយន្តស្នេហាបែបប្រវត្តិសាស្ត្រមនោសញ្ចេតនា “បុព្វេសន្និវាស” ចេញផ្សាយមកជាង៦ ឆ្នាំ ហើយនៅតែឈរនៅលើកំពូលនៃឧស្សាហកម្ម។ នាងមានពាណិជ្ជកម្មជាង ២០អស់រយៈពេល ៦ ឆ្នាំហើយនៅឆ្នាំនេះមានជាង៣០ ជាមួយនឹងកិច្ចសន្យានៅក្នុងដៃ។ នៅពេលដែលបុព្វេសន្និវាសបញ្ចប់ ទំនងជានឹងមានច្រើនជាង ៤០ ទៀត។ នៅចុងឆ្នាំគាត់ប្រហែលជានឹងដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងការស្ទង់មតិនីមួយៗ ហើយនៅឆ្នាំក្រោយគាត់នឹងនៅលើផ្លូវទទួលបានពានរង្វាន់រាប់មិនអស់ថែមទៀត។

លើសពីនេះទៀតដែរ មហាជនជាច្រើនសុទ្ធតែយល់ស្របថា ពីមុនគេគ្រប់គ្នាគិតថា Aum ជាលេខ១ប្រចាំប្រទេសក៏ប៉ុន្តែពេលនេះ Bella បានឡើងដល់កំពូលមួយដែលនឹកស្មានមិនដល់។ អ្នកខ្លះប្រកាន់ថា លេខ១ត្រូវតែជា Aum ប៉ុន្តែកាលពីមុនអាចជាការពិត ហើយមិនមែនបច្ចុប្បន្ននេះទេ។

មែនទែនទៅ Bella លេខ១ក្នុងពេលបច្ចប្បន្ននេះ គឺគ្មានរឿងថាមិនសក្តិសមនោះទេ នាងទាំងល្បីល្បាញមិនថាក្នុងរឿងភាគ ភាពយន្ត ពាណិជ្ជកម្ម ឬកន្លែងផ្សេងៗ។ មិន​ថា​មាន​ព័ត៌មាន​អ្វី​ក៏​ដោយ វា​មិន​អាច​បំផ្លាញ​រូបភាព​ប្រជាប្រិយភាព​បាន​ឡើយ។ ច្បាស់​ជា​នឹង​មាន​មនុស្ស​មួយ​ចំនួន​ជំទាស់​ព្រោះ​ពាក្យ លេខ ១ មិន​មាន​និយមន័យ​ច្បាស់លាស់។ វាអាស្រ័យលើកត្តាជាច្រើនដូចជាប្រជាប្រិយភាព ការអនុវត្តកន្លងមក ប្រាក់បៀវត្សរ៍ជាដើម ដែលមនុស្សម្នាក់ៗអាចផ្តល់ទម្ងន់ខុសៗគ្នាចំពោះកត្តាទាំងនេះ។ សម្រាប់​អ្នក​ដែល​ជំទាស់​ថា Bella មិន​មែន​ជា​តួឯក​ស្រី​លេខ ១ អាច​មាន​ហេតុផល​រៀងៗខ្លួន។

និន្នាការពេញនិយមមិនតែងតែខ្ពស់បំផុតនោះទេ។ កាលពីមុន នៅ​មាន​តារា​ស្រី​ផ្សេង​ទៀត​ដែល​មាន​ប្រជាប្រិយ​ភាព​ដូច​គ្នា​ដូច​ជា Mai Davika, Taew Nathaporn, Yaya Urassaya ជាដើម។​ ការសម្តែងកន្លងមករបស់ពួកគេមិនមានភាពលេចធ្លោជាងគេនោះទេ។ Bella បានធ្វើការក្នុងរឿងភាគជោគជ័យជាច្រើន។ ប៉ុន្តែក៏មានរឿងខ្លះមិនជោគជ័យដែរ។ បើ​ធៀប​នឹង​វីរនារី​ខ្លះ​ទៀត​ដែល​ស្នាដៃ​កន្លង​មក​សុទ្ធតែ​ទទួល​បាន​ជោគជ័យ។ Bella គឺ​ជា​តារា​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ក្នុង​វិស័យ​កម្សាន្ត។ ប៉ុន្តែក៏មានតួឯកស្រីផ្សេងទៀតដែលមានតម្លៃខ្លួនខ្ពស់ជាងផងដែរ។

មិនត្រឹមប៉ុណ្ណឹងទេ Bella មានជំនាញសម្ដែង មានបុគ្គលិកលក្ខណៈដ៏អស្ចារ្យ ដែលត្រូវបានអ្នកគាំទ្រស្រឡាញ់ពេញចិត្តនាងយ៉ាងខ្លាំង។ ហើយពាក្យ​ថាលេខ១ គឺ​អាស្រ័យ​លើ​គំនិត​របស់​មនុស្ស​ម្នាក់ៗ។ វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​សម្រេច​ថា​នរណា​ជា​លេខ​១​ពិត​ប្រាកដឡើយ៕

ប្រែសម្រួល សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម