Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងគូស្នេហ៍ដ៏ល្បីកម្ពុជា បានជួបថ្នាក់ដឹកនាំក្រសួងវប្បធម៌ ពីដំណើរការថតបទចម្រៀងរបស់ខ្លួនហើយ

បានផុស

នៅ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ អ្នកនាង ទេព បូព្រឹក្ស បានចូលជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អំពីដំណើរនៃការថតបទចម្រៀងរបស់ខ្លួនហើយ បន្ទាប់ពីបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី២៦ ខែកញ្ញា ថា “បើសិនជាផ្តល់ឱកាសឱ្យខ្ញុំបានថត MV បទទេវរាជ និង មហានគរ នៅប្រាសាទអង្គវត្តបាន ពួកខ្ញុំនឹងមិនធ្វើឱ្យ អ្នកទាំងអស់គ្នា ខកបំណងឡើយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ តារាចម្រៀងស្រីដ៏ល្បីរបស់កម្ពុជា កាលពីយប់មិញនេះ បានរៀបរាប់ថា “ថ្ងៃនេះនាងខ្ញុំ និង ដេវីត មានកិត្តិយសបានចូលជួបប្រជុំជាមួយថ្នាក់ដឹងនាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អំពីដំណើរនៃការថតបទ ទេវរាជ និង មហានគរ សង្ឃឹមថានឹងមានដំណឹងល្អសម្រាប់បងប្អូនទាំងអស់គ្នា ”។

បើទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ ជុំវិញការថតMV បទ «ទេវរាជ និង មហានគរ» នៅទីតាំង ប្រាសាទអង្គរ ប៉ុន្តែតារាចម្រៀងគូស្នេហ៍ដ៏ល្បីមួយគូនេះ បានបញ្ចេញសកម្មភាព ក្នុងការរក្សាជំហររបស់ខ្លួន ផលិតMV បទទាំង២ ដែលសុទ្ធសឹងជាបទដ៏មានអត្ថន័យជ្រាលជ្រៅ ពីកម្ពុជា ។
ជុំវិញការចូលជួបប្រជុំ ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កាលពីម្សិលមិញនេះ អាចចាត់ទុកថា ជាការបោះជំហានមួយទៀត ក្នុងដំណើរការស្នើសុំថតបទចម្រៀងទាំងពីរនេះ ហើយក៏ទទួលបានការអបអរសាទរយ៉ាងខ្លាំងមហាជន។

គួររំលឹកថា បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ បានផ្សព្វផ្សាយពីបំណងចង់ថត MV បទចម្រៀងរបស់ខ្លួន និងលោក ជី ដេវីដ កាលពីពេលកន្លងទៅ គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសាធារណជន និងបុគ្គលល្បីៗជាច្រើន ដោយអ្នកគាំទ្រមួយចំនួនយល់ឃើញថា បទទាំងពីរ មានអត្ថន័យជ្រាលជ្រៅខ្លាំង ដែលបង្ហាញពីមោទនភាពប្រទេសជាតិ ហេតុនេះ ពួកគាត់គាំទ្រពេញទំហឹង នូវការផលិតបទនេះ នៅទីតាំងប្រវត្តិសាស្ត្ររបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម