ជីវិតកម្សាន្ដ
រចនា រ៉ាវ៉ាឌី ធ្វើឲ្យអ្នកគាំទ្រមានមន្ទិល ក្រោយពោលពាក្យមួយប្រយោគ
តារាស្រីវ័យក្មេងកញ្ញា រចនា រ៉ាវ៉ាឌី បច្ចុប្បន្នទទួលបានការគាំទ្រ និងកំពុងក្រសោបទីផ្សារសម្តែងច្រើននាកំឡុងមួយរយៈចុងក្រោយនេះ។ យ៉ាងណាមុននេះ រ៉ាវ៉ាឌី ក៏តែងសម្ញែងរូបភាពតុបតែងខ្លួនដ៏ស្រស់ស្អាតទាក់ភ្នែកអ្នកគាំទ្រផងដែរ។

ដោយឡែករឿងកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើជីវិតឯកជនរបស់ស្រីស្អាត រចនា រ៉ាវ៉ាឌី នោះ គឺ ថ្មីៗនេះ នាង បានពោលពាក្យហាក់មានវិបត្តិផ្លូវចិត្តរឿងស្នេហា។ កញ្ញា រចនា រ៉ាវ៉ាឌី បានលើកឡើងថា «ជីវិតមនុស្សយើងដូចជាជិះរថភ្លើងអញ្ចឹង មានអ្នកខ្លះឡើងជិះជាមួយយើង តែមិនប្រាកដថា នឹងចុះនៅពេលជាមួយយើងទេ»។

តារាសម្តែង រចនា រ៉ាវ៉ាឌី បញ្ជាក់បន្ថែមថា «យើងក៏មិនដឹងថា អ្នកណាកំដរយើងទៅដល់ចុងក្រោយដែរ មនុស្សគង់តែប្រឈមមុខនឹងការបែកគ្នា ទោះមិនដាច់ចិត្តក៏ត្រូវតែលែងដៃដែរ»។ សំណេរលើកឡើងរបស់ រចនា រ៉ាវ៉ាឌី នេះ បានធ្វើឲ្យអ្នកគាំទ្រមានមន្ទិលជុំវិញរឿងរ៉ាវស្នេហារបស់នាង ប៉ុន្តែពុំមានការបញ្ជាក់ទេថា ស្រីស្អាតរូបនេះ អាចខូចចិត្តរឿងស្នេហា ឬ យ៉ាងណាទេ?។

តាមរយៈការកត់សម្គាល់ពីអ្នកស្នេហា និងគាំទ្រវិស័យសិល្បៈរបស់ខ្មែរបានមើលឃើញថា តារាសម្តែង រចនា រ៉ាវ៉ាឌី ថ្វីត្បិតមានវ័យក្មេងក៏ពិតមែន តែសម្រាប់ប្រជាប្រិយភាព ការគាំទ្រ នៅតែរក្សាបានដូចដើម។ ហើយចំពោះការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែ រចនា រ៉ាវ៉ាឌី គឺជាតារាសម្តែងខ្មែរមួយរូបមានសមត្ថភាពសម្តែងបានយ៉ាងល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់ ព្រមទាំងមានអត្តចរិតស្លូតបូត សុភាពរាបសារ ទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា








-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច