ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី រំលេចខ្លួនក្នុងឈុតប្រពៃណីលើទឹកដីវៀតណាម ទទួលបានការគាំទ្រយ៉ាងច្រើន
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia 2022 បង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅលើទឹកដីប្រទេសវៀតណាម ខណៈការប្រកួត Miss Grand International 2023 នៅទឹកដីនោះ បានកំពុងដំណើរការ។

ដំណើរចេញទៅប្រទេសវៀតណាមរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានគេរំពឹងថា ស្រីស្អាតរូបនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តសិស្សប្អូន ភឹម ស្រីនោ តំណាងឲ្យប្រទេសកម្ពុជា ក៏ដូចជាលើកទឹកចិត្តដល់បណ្តាបេក្ខភាពផ្សេងៗទៀតកំឡុងពេលប្រកួតលើឆាកអន្តជាតិដណ្ដើមមកុដ MGI 2023។

ការបង្ហាញវត្តមាននៅលើឆាក Miss Grand International 2023 នេះដែរ គេឃើញ វត្តីសារ៉ាវឌ្ឍី រំលេចខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីបែបនារីខ្មែរយ៉ាងស្រស់ស្អាតជាមួយស្នាមញញឹមដោយភាពទាក់ទាញ។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចេញសំណេរខ្លីថា «ចូលរួមកម្មវិធីប្រកួតឈុតតំណាងជាតិ Miss Grand International 2023»។ យ៉ាងណា រូបភាពនេះ ក៏ទទួលបានការកោតសរសើរច្រើនពីសំណាក់អ្នកគាំទ្រ។

ប្រាកដណាស់ម្ចាស់មកុដ Miss Grand Cambodia 2022កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្នគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រ ហាក់ហក់ឡើងមិនចាញ់តារាឯទៀតនោះឡើយ។ មិនតែប៉ុណ្ណោះ រូបសម្ផស្សរបស់នាង ក៏ជាផលវិជ្ជមានក្នុងការទាក់ទាញបុរសៗ ឲ្យលង់ស្រលាញ់ទៀតផង។

គួររម្លឹកថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជាក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាកំឡុងខែតុលា ចុងឆ្នាំ ២០២២។ យ៉ាងណាមិញ ទោះបីនាងមិនអាចឆ្លងចូលទៅក្នុង Top5 នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូណេស៊ី ពិតមែន តែបវរកញ្ញារូបនេះ នៅតែរក្សាបានការគាំទ្រ លើកទឹកចិត្តខ្លាំង ពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?