ជីវិតកម្សាន្ដ
តារាភាពយន្តជើងចាស់ គង់ ប៊ុនសុន ជីវិតកាន់តែដុនដាប ខណៈរបរលក់នំមិនសូវដាច់
អតីតតារាភាពយន្តជើងចាស់អ្នកស្រី គង់ ប៊ុនសុន ជីវិតពេលនេះកាន់តែជួបការលំបាកខ្លាំង ខណៈរបរលក់នំនៅតាមចិញ្ចើមផ្លូវមិនសូវលក់ដាច់ ពោលរកបានព្រឹកខ្វះល្ងាច។ យ៉ាងណាមិញ តារាជើងចាស់រូបនេះ នៅតែប្រឹងខំត្រដរលក់នំ ដើម្បីតែចិញ្ចឹមជីវិត ទោះហាលក្តៅ ខ្យល់ ភ្លៀង….។

ជារឿយៗ តារាសម្តែងជើងចាស់ គង់ ប៊ុនសុន ត្រូវបានអ្នកធ្វើដំណើរប្រទះឃើញកំពុងអង្គុយលក់នំហាលខ្យល់ ភ្លៀង រងាញ័រខ្លួន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃគាត់មានវ័យកាន់តែចាស់ទៅហើយ។ តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍ និងក្តីអាណិតអាសូរសម្រាប់មហាជនអ្នកគាំទ្រ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់។

អ្នកស្រី គង់ ប៊ុនសុន មានប្រសាសន៍ដូច្នេះថា «រាល់ថ្ងៃ គឺ ពេលព្រឹក ខ្ញុំយួរនំលក់នៅក្នុងផ្សារដើមថ្កូវ ពេលថ្ងៃរសៀល ដើរលក់តាមផ្ទះ ពេលម៉ោង ៦ ល្ងាច ខ្ញុំកណ្ដៀតនំទៅលក់នៅតាមដងផ្លូវ ២៧១ ជិតអតីតធនាគារ ANZ ផ្សារដើមថ្កូវ ពេលម៉ោង ១០ យប់ ខ្ញុំកណ្ដៀតនំមកលក់នៅជិតផ្ទះវិញ នៅមុខផ្សារដើមថ្កូវ រហូតដល់រំលងអធ្រាត្រ»។

អ្នកស្រី គង់ ប៊ុនសុន បន្ថែមថា បើមេឃកំពុងភ្លៀង គឺគាត់លក់នំមិនដាច់ទេ ដូច្នេះសូមបងប្អូនជួយទិញនំគាត់ផង។ ចំណែកលេខទូរស័ព្ទ គឺ ០៩៨ ៤៤៤ ៨៥៨ ឬ ABA គាត់ផ្ទាល់ ,០០៣៣៩០១៣៧ (KONG BUN SON)។

គួរជម្រាបថា តារាស្រី អ្នកស្រី គង់ ប៊ុនសុន បានប្រឡូកវិស័យសិល្បៈតាមរយៈអាជីពសម្ដែងតាំងពីឆ្នាំ ២០១២។ ក្រៅពីសម្តែង កន្លងមកអ្នកស្រីក៏ចេះច្រៀង និងបានបង្ហើរសំនៀងបទមរតកដើមជាច្រើនផងដែរ។ អ្នកស្រី គង់ ប៊ុនសុន ជាសិល្បការិនីម្នាក់ ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀតដែលកំពុងមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ។ ប៉ុន្តែអ្វីដែលអភ័ព្វជាងគេទៀតនោះ គឺពុំមានកូនចៅមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើររាល់ថ្ងៃដើម្បីលក់នំតាមផ្លូវ ឬ បាំងឆ័ត្រអង្គុយលក់នំពេលមេឃកំពុងរលឹមជាដើម៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត