ជីវិតកម្សាន្ដ
G-Dragon កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀន
បើតាមសារព័ត៌មានកូរ៉េខាងត្បូង News 1 កាលពីថ្ងៃពុធ ទី២៥ ខែតុលា បានឲ្យដឹងថា ភ្នាក់ងារប៉ូលិសទីក្រុង Incheon បានកត់ឈ្មោះលោក Kwon Ji-yong ដែលគេស្គាល់ជា G-Dragon ទុក ពីបទប្រើប្រាស់គ្រឿងញៀន ។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ដោយសារតែការស៊ើបអង្កេតកំពុងបន្ត យើងមិនអាចបង្ហាញព័ត៌មានលម្អិតបានទេ”។
ដំណឹងនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីតារាសម្ដែងរឿង “Parasite” លោក Lee Sun-kyun ត្រូវបានគេចោទប្រកាន់ពីបទប្រើកញ្ឆា និងថ្នាំផ្លូវចិត្តនៅក្លឹបរាត្រីមួយក្នុងទីក្រុង Gangnam ប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ផលិតកម្ម YG បានឆ្លើយតបថា “វាពិបាកសម្រាប់ពួកយើងក្នុងការឆ្លើយតបជាផ្លូវការ ដោយសារគាត់មិនមែនជាអ្នកសិល្បៈដែលបច្ចុប្បន្នមានទំនាក់ទំនងជាមួយក្រុមហ៊ុនរបស់យើងឡើយ” ។ គួរបញ្ជាក់ថា កិច្ចសន្យារវាង G-Dragon និង ផលិតកម្ម YG បានផុតកំណត់តាំងពីខែមិថុនា ឆ្នាំ២០២៣ មកម្ល៉េះ ។
តាមពិតទៅនេះមិនមែនជាលើកទី ១ ដែល G-Dragon ត្រូវគេចោទប្រកាន់ទេ ។ កាលពីឆ្នាំ ២០១១ លោកក៏ត្រូវគេចាប់ដោយសារជក់កញ្ឆាដែរ ប៉ុន្តែគាត់បានអះអាងថាមិនស្គាល់ ព្រោះអ្នកគាំទ្រជនជាតិជប៉ុនជូន ដូច្នេះការចោទប្រកាន់ត្រូវបានទម្លាក់ចោលវិញ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្រោយផុតកំណត់កុងត្រាជាមួយ G-Dragon ផលិតកម្ម YG ខាតបង់ប្រាក់រាប់លានដុល្លារ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ