ជីវិតកម្សាន្ដ
សម្ដេចតេជោ ហ៊ុន សែន សម្រេចរៀបចំឲ្យពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ចូលរោងការតាមប្រពៃណី
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះថា សម្ដេច សម្រេចរៀបចំឲ្យពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ បានចូលរោងការតាមប្រពៃណីក្នុងពេលឆាប់ៗ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ សម្ដេច ដូច្នេះថា «ដើម្បីជៀសវាងមាត់ចាប មាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវ ជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន។ ក្នុងឋានៈជាឪពុកធំ កូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី»។

សម្ដេចតេជោ បញ្ជាក់ថា «ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្ដាយខាងប្រុសចូលស្ដីដណ្ដឹងកូនស្រី។ ថ្ងៃ ២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាង និងសាមីខ្លួន បានយល់ស្រប តាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច